ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​ហិង្សា​ដោយ​ចេតនា និង​ចរាចរណ៍​អាវុធ​ខុសច្បាប់

1006
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ០២ និង ៣០​នាទី បង្ក្រាប​ករណី ហិង្សា​ដោយ​ចេតនា និង​បទ​ផលិត ឬ​ចរាចរណ៍​អាវុធ​សម្រាប់​ប្រហារ​ផ្សេងៗ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣​នាក់ នៅ​ចំណុច​បរិវេណ​កាស៊ីណូ​ផ្កាយ​៥ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​បានអោយដឹង​ថា ៖ ដោយ​ទទួលបាន​ព័ត៌មាន​អំពី​ករណី​ក្មេង​ទំនើង​បង្ក​ការអុកឡុក ហើយ​យោង ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សុំ​វិធានការ​អនុវត្តន៍ និង​ដោយ​ទទួលបាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣​នាក់ ១-​ឈ្មោះ មាស សុភ័ក្ត្រ (​ហៅ ចិន​) ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ២-​ឈ្មោះ ចិន ស័​ក្ត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ៣-​ឈ្មោះ ញ៉ ឆា​រ៉ា​ន់ ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ និង​រឹបអូស​វត្ថុតាង​រួមមាន​៖ -​កាំភ្លើងខ្លី​ប្រើ​ហ្គាស ០១​ដើម -​កាំបិតផ្គាក់​ដង​ឈើ ០១​ដើម -​អង្រែបុកគ្រឿង ០១​ដើម -​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ០២​កូន​ថង់​តូច ។

​បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន និង​ទទួលបាន​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ខាងលើ លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ​ទទួល​ការងារ​យុត្តិធម៌ បាន​និយាយថា ជនសង្ស័យ​ខាងលើ​បាន​សារភាពថា នៅវេលា​ម៉ោង​ប្រមាណ ០២ និង ០០​នាទី ក្រុម​ខ្លួន​មាន​គ្នា​ប្រមាណ ០៤​នាក់ បាននាំគ្នា​ដើរលេង លុះ​ទៅដល់​ចំណុច​ផ្សារ​រ៉ា ស្រាប់​តែមាន​ក្មេង ០១​ក្រុម​ផ្សេងទៀត​មក​សំឡុត និង​ដេញ​វ៉ៃ​ក្រុម​ខ្លួន ហើយ​ក្រុម​ខ្លួន​មាន​កំហឹង​ជាខ្លាំង បាននាំគ្នា​ទៅផ្ទះ​និង​យក​អាវុធ​រៀងៗ​ខ្លួន ដើម្បី​មក​សងសឹក​ជាមួយ​ពួកក្មេង​ដែល​ដេញ​វ៉ៃ​ពួកខ្លួន​នោះ​។ លុះ​មកដល់​ចំណុច​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ ក៏បាន​ជួប​ក្រុម​ក្មេង​ដែល​ដេញ​វ៉ៃ​ក្រុម​ខ្លួន ហើយ​ក្រុម​ខ្លួន​ក៏បាន​ដក​កាំភ្លើង​ផ្ជ​ង់ និង​យក​កាំបិត​ដេញ​កាប់​ក្មេង​ទាំងនោះ តែ​មិនបាន​បង្កអោយមាន​របួស​ស្នាម​ឡើយ ។ ពេល​កំពុង​ដេញ​កាប់​គ្នា ស្រាប់​តែមាន​កម្លាំង​កង​រាជ​អាវុធហត្ថ​មក​ចាប់​ឃាត់ខ្លួន​តែម្តង ចំណែក​គ្រឿងញៀន គឺ​ក្រុម​ខ្លួន​បាន​ទិញ​ពី​ជន​មិន​ស្គាល់ឈ្មោះ ដើម្បី​យកមកប្រើ​ប្រាស់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម