មន្ត្រីនគរបាល​ចរាច​រណ៍​ទាំងអស់​ត្រូវមាន​ម​ត្ថ​ភាព​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដើរទា​ន់​ការវិវឌ្ឍ​ន៍​របស់​សង្គម​

1312
ចែករម្លែក

(​ភ្នំពេញ​)៖​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែង​ឲ្យ​ដឹងថា​មន្ត្រីនគរបាល​ចរាចរ​ណ៍​ត្រូវតែ​ខិតខំ​អភិវឌ្ឍ​ខ្លួនឯង​ដើម្បី​ដើរ​ឲ្យ​ទាន់សភាពការណ៍ ពិ​សេ​សមត្ថភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងការ​សម្រួល​ការងារ​ប្រចាំថ្ងៃ​ដូចជា​ត្រូវ​ចេះ​ប្រើប្រាស់​​កុំព្យូទ័រ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​បណ្តាញ​សង្គម​មួយចំនួនទៀត​ខណៈ បច្ចុប្បន្ន​ប្រទេសជាតិ​កំពុងមាន​ការរីកចម្រើន​គ្រប់​វិស័យ​នោះ​។​

​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ហ៊ឹម យ៉ាន​ក៏បាន​ថ្លែង​នៅក្នុង​វគ្គ​បំប៉ន​ជំនាញ​ស្តីពី​ការការពារ​អង្កេត​ដោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍​និង​ការ​​ប្រមូល​វិភាគ​ទិន្នន័យ​គ្រោះថ្នាក់ ដែលមាន​សិក្ខាកាម​ចំនួន​១២០​រូប​មកពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត​ចំនួន​១២​នោះបាន​​លើកឡើង​ទៀតថា ក្នុងការ​ដោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍ មន្ត្រីនគរបាល​ចរាច​រណ៍​ត្រូវ​ឈ​លើ​គោល​ការ​យុត្តិធម៌​និង​តម្លាភាព​ក្នុង​ស្រាយ​គ្រោះថ្នាក់​ជូន​ប្រជាពលរដ្ឋ និង​ត្រូវមាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​ការងារ​របស់ខ្លួន​ផងដែរ​។​ដើម្បី​លើកកម្ពស់​សមត្ថភាព​ជំនាញ​និង​​ចំណេះដឹង​បន្ថែម​ដល់​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក អំពី​ការការពារ អង្កេត​ដោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍​និង​ការប្រមូល​វិភាគ​​ទិន្នន័យ​គ្រោះថ្នាក់​។​

​សូម​រំលឹកថា​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​បើក​វគ្គ​បំប៉ន​ជំនាញ​ស្តីពី​ការការពារ​អង្កេត​ដោះស្រាយ​​គ្រោះថ្នាក់​ចរាចរណ៍​និង​ការប្រមូល​វិភាគ​ទិន្នន័យ​គ្រោះថ្នាក់ ដែលមាន​សិក្ខាកាម​ចំនួន​១២០​រូប​មកពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​​ខេត្ត​ចំនួន​១២ មាន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តកំពង់ចាម ខេត្ត​ត្បូង​ឃុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្ត​រតនគីរី និង​ខេត្ត​មណ្ឌល​គី​រី​ក្នុង​គោលបំណង​​បំប៉នបន្ថែម​ដល់​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក ពិសេស​ផ្នែក​ដោះស្រាយ​គ្រោះថ្នាក់​និង​សណ្តាប់ធ្នាប់​អំពី​បច្ចេកទេស​ការពារ​ទីកន្លែង​​កើតហេតុ នីតិវិធី​អង្កេត​និង​ដោះស្រាយ​គ្រោះថ្នាក់ វិធីសាស្ត្រ​ប្រមូល​និង​វិភាគ​ទិន្នន័យ វិធីសាស្ត្រ​ប្រមូល​និង​គ្រប់គ្រង​បទល្មើស​ចរាចរណ៍ ព្រមទាំង​ចែករំលែក​នូវ​បទពិសោធន៍​ថ្មីៗ​ស្តីពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។​

​ជាមួយគ្នា​នោះ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯកអគ្គ​ស្នងការរង​នគរបាលជាតិ​បាន​ណែនាំ​ឲ្យ​សិក្ខាកាម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​សិក្សា និង​ត្រូវ​សួរ​ប្រសិនបើ​មិន​ច្បាស់លាស់​ត្រង់ចំណុច​ណាមួយ​នៃ​មេរៀន​និង​ត្រូវ​ពាំ​នាំនូវ​ចំណេះដឹង​នេះ​ទៅ​បង្រៀន​បន្ត​ដល់​មន្ត្រី​ផ្សេង​​ទៀត​ក្នុង​អង្គភាព​របស់ខ្លួន​ផងដែរ​៕MN​

ទីតាំងផ្សាយពាណិជ្ជកម្ម