ខ្លាំង​មែន​!​បើករថយន្ត​បុក​គេ​រត់​ សមត្ថកិច្ច​ដេញចាប់​លោត​មក​វាយ​សមត្ថកិច្ច​និង​អ្នក​សារ​ព័ត៌មាន​

955
ចែករម្លែក
  • 450
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ​បើករថយន្ត​លុច​ស៊ី​ស​LS460L​មួយគ្រឿង​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ម្ចាស់​ចត​ស្ងៀម​រួច​បើក​រត់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដេញចាប់បាន​ហើយ​រក​វាយ​សមត្ថកិច្ច​និង​លោត​មក​វាយ​អ្នក​សា​ព័ត៌មាន​តែ​មិន​បង្ក​ឲ្យ​មាន​រងរបួស​ស្នាម​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​សម្តេច​ជាស៊ីម​ក្នុង​សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ​កាលពី​យប់​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨​។​

​តាម​សម្តី​ម្ចាស់​រថយន្ត​រងគ្រោះ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​រូបគាត់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​HILUXREVO​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AW6748​មក​ឈប់​នៅ​ចំណុចកើតហេតុ​ខាងលើ​ទិសដៅ​ពី​លិចទៅ​កើត​។​ខណៈនោះ​ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក​លុ​ច្ស​ស៊ី​ស​LS.460L​ពណ៌​ទឹកប្រាក់​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ធ្លាក់​ភ្នែក​មកពី​ក្រោយ​ដល់​ចំណុចកើតហេតុ​។​

​រថយន្ត​នោះបាន​បុក​ចំកាង​ខាងក្រោយ​ផ្នែក​ខាងស្តាំ​បណ្តាល​ឲ្យ​កំពិត​តិចតួច​បន្ទាប់មក​រថយន្ត​បង្ក​មិន​ឈប់​ដោះស្រាយ​គ្នា​នោះទេ​បែ​ជា​បើក​រត់​។​សមត្ថកិច្ច​ដេញចាប់បាន​មកវិញ​ស្រាប់តែ​ម្ចាស់​រថយន្ត​បង្ក​ចេញពី​រថយន្ត​មក​បាន​ស្រែក​ឡូឡា​ឆោឡោ​ល​ផ្អើល​អស់អ្នក​ជិតខាង​និង​លោត​មក​វាយ​សមត្ថកិច្ច​និង​អ្នក​សា​ព័ត៌មាន​។​ខណៈ​នោះគេ​ឃើញ​មាន​យុវជន​ម្នាក់​ដោះអាវ​មិនដឹង​ជា​មកពី​ខាង​ណា​រី​មួយ​បក្ខពួក​ជនបង្ក​គ្រោះថ្នាក់​នោះទេ​បានមក​រករឿង​និង​សមត្ថកិច្ច​បម្រុង​តដៃ​ទៀតផង​។​

​ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចាប់​ដាក់​ក្នុង​រថយន្ត​និង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម