កម្លាំង​នគរបាល​ខេត្តកណ្ដាល ចាប់​រ៉ឺម៉ក​ម៉ូតូ​១​គ្រឿង ដឹកឈើ​ធ្នង់ ចំនួន​២២២​កំណាត់​

1264
ចែករម្លែក

កណ្ដាល​៖ កម្លាំង​នគរបាល​ខេត្តកណ្ដាល សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ស្រុក​ពញាឮ កាលពី​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧ បាន​ស្ទាក់ចាប់​រ៉ឺម៉ក​ម៉ូតូ​១​គ្រឿង ដឹកឈើ​ធ្នង់ ចំនួន​២២២​កំណាត់ ស្មើនឹង​១.៣១០​ម៉ែត្រ នៅ​ចំណុច​ភូមិ​ទួល​ងោក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​មានឈ្មោះ​ឌី សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​។ នៅ​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បានធ្វើ​សំណុំបែបបទ​ប្រគល់​ទៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អង្គស្នួល ដើម្បី​ចាត់​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖ លីន​ណា​

ទីតាំងផ្សាយពាណិជ្ជកម្ម