ប៉ាក​គី​អៅ ជឿជាក់ ៩០ ភាគរយ​ថា​នឹង​ប៉ះ​ជាមួយ​ប្រូ​ន័​រ នៅ​ខែមករា​

1280
ចែករម្លែក
  • 15
    Shares

​អ្នក​ប្រដាល់​និមិត្តរូប​របស់​ហ្វីលីពីន មែន​នី ប៉ាក​គី​អៅ បាន​និយាយថា ការប្រកួត​ខែមករា​នៅ​សហរដ្ឋអាមេរិក​ជាមួយ​កីឡាករ​អាមេរិក អេ​ឌ្រា​ន ប្រូ​ន័​រ (Adrien Broner) គឺ​ស្ទើរតែ​ប្រាកដ​មែនទែន​ហើយ ប៉ុន្តែ​គាត់​បាន​ព្យាយាម​បញ្ចៀស​មិន​និយាយ​អំពី​លទ្ធភាព​ប្រកួត​សងសឹក​ជាមួយ​ផ្ល​យ មេ​វ៉េ​ឌ័​រ ទេ​។​

​ប៉ាក​គី​អៅ វ័យ ៣៩ ឆ្នាំ​បាន​ងើប​ស្ទុះ​ឡើងវិញ​ក្នុង​ជីវិត​ប្រដាល់​របស់ខ្លួន នៅពេលដែល​រូបគេ​បាន​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​លើកដំបូង​ក្នុង​រយៈពេល ៩ ឆ្នាំ​ក្នុង​ការប្រកួត​ជាមួយ លូ​កាស ម៉ាត់​ធី​ស​សេ របស់​អា​ហ្ស​ង់​ទីន​កាលពី​ខែកក្កដា​។​

​ចាប់តាំងពី​ពេលនោះ​មក ប៉ាក​គី​អៅ​បាន​ជំទាស់​ទៅនឹង​ការអំពាវនាវ​ឱ្យចូល​និវត្តន៍​ហើយ​សន្យាថា​នឹង​ប្រយុទ្ធ​ម្ដងទៀត ដែល​ញ៉ាំងឱ្យមាន​សេចក្តីរាយការណ៍​ជាច្រើន​អំពី​ដៃគូ​ប្រជែង​រាប់មិនអស់​សុំ​មក​ប្រកួត​ជាមួយ​។​

​ប៉ុន្តែ​នៅ​កម្មវិធី​សប្បុរសធម៌​កាលពី​ថ្ងៃ​ពុធ​ទី​១៧​តុលា​ក្នុង​ទីក្រុង​ម៉ានីល ប៉ាក​គី​អៅ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ប្រូ​ន័​រ​, អេ​ឌ្រា​ន ប្រូ​ន័​រ​”​។​

​ប៉ាក​គី​អៅ​បាន​បន្ថែមថា រូបគេ​ពេញ​ចិត្តនឹង​ប្រឈមមុខ​ជាមួយ​អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ៤ ស្ថាប័ន នៅ​ថ្ងៃទី ១២ ឬ ១៩ មករា “​ប្រហែល​” នៅក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស​។​

​ប៉ា​គី​អៅ​និយាយថា “​វា​ស្ទើរតែ​ជិត​រួចរាល់​ហើយ ប៉ុន្តែ​វា​មិនទាន់​សម្រេចបាន​នៅឡើយ​ទេ​” ដោយ​បន្ថែមថា​ការប្រកួត​នេះ​គឺ “៩០ ភាគរយ​” ទំនងជា​អាច​នឹង​ប្រព្រឹត្តទៅបាន​។​

​មេ​វ៉េ​ឌ័​រអា​យុ ៤១ ឆ្នាំ​បាន​និយាយ​កាលពី​ខែកញ្ញា​ថា រូបគេ​អាច​នឹង​ចាក​ចេញពី​ការចូលនិវត្តន៍​ដើម្បី​ប្រឈមមុខ​នឹង​ប៉ាក​គី​អៅ​នៅ​ចុង​ឆ្នាំនេះ​នៅក្នុង​ការប្រកួត​សងសឹក​ចំពោះ​ការប្រកួត​ឆ្នាំ ២០១៥ ដែល​ធ្វើឱ្យ​អ្នក​ទាំង​២​កើប​លុយ​រាប់រយ​លាន​។​

​ទោះយ៉ាងណា មិនមាន​ផែនការ​ជាក់លាក់​ណាមួយ​បាន​លេចឡើង​សម្រាប់​ការប្រកួត​នេះនោះ​ទេ ហើយ​បន្ទាប់មក​មេ​វ៉េ​ឌ័​រ​បាន​និយាយថា ខ្លួន​នឹង​ត្រឡប់​ទៅរក “​ព្រឹត្តិការណ៍​ប្រដាល់​ដ៏​ធំ​មួយ​” នៅ​ទីក្រុង​តូ​ក្យូ មុនពេល​ប្រយុទ្ធ​ជាមួយ​ប៉ាក​គី​អៅ​៕ ដោយ៖ កញ្ញាដាលីស

ប៉ាក​គី​អៅ និង ប្រូ​ន័​រ

ទីតាំងផ្សាយពាណិជ្ជកម្ម