មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ តំបន់​បន្ទាយមានជ័យ​ជម្រុញ​ការកសាង ពង្រឹង​អង្គភាព​នៅ​កង​ធំ​ទី​២​វរៈរថក្រោះ​លេខ​៦៧-​ភ្នំ​កង​វ៉ា​

1278
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ​/បន្ទាយមានជ័យ ៖ មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ តំបន់​ទី​១ ខេត្តបន្ទាយមានជ័យ​ជម្រុញ​​ការកសាង ពង្រឹង​អង្គភាព​នៅ​កងអនុសេនាធំ​ទី​២ នៃ​វរ​:​សេនា​តូច​រថក្រោះ​លេខ​៦៧ យោធភូមិភាគ​ទី​៥ -​ភ្នំ​កង​វ៉ា នា​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​កាលពី​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ មេបញ្ជាការរង​បាន​ដឹកនាំ​យោធ​កម្មសិក្សាការី​និង​មហាជន​ទៅ​ទស្សនកិច្ច​សិក្សា​ស្តីពី​ការងារ​កសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ ​នៅ​កងរថក្រោះ​ទីនោះ និង​ក៏មាន​ការចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជុំ ស៊ីថា មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង​លេង​៥១, លោក​តំណាង​ក្រុម​ចលនា​យុវជន​កម្ពុជា១៥៧ ,​ក្រុម​សមាគម​កីឡាបាល់ទាត់​មហាជន មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ​និង អា​ជីករ កសិករ​ជាច្រើន​នាក់​ទៀត​។​

ភ្ញៀវ​បាន​ទស្សនា​ស្វែងយល់​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជំរំ​ជម្រក កន្លែង​ស្នាក់នៅ ការដឹកនាំ គ្រប់​គ្រប់​អង្គភាព ការចិញ្ចឹម​ទ័ព​មាន​ការដាំ​ដំណាំ បន្លែ ការ​ចិ​ញ្ជឹ​ម​សត្វ ត្រី … ។​ ក្រោយ លោក លោកស្រី​ជានា​យ នាយរង​ទ​ហាន​ជា​កម្មសិក្សាការី​ទស្សនកិច្ច​សិក្សា​បាន​ឡើង​បង្ហាញ​ចំណាប់អារម្មណ៍ ដាក់​ស​ន្ទ​ស្សន៍​ពិន្ទុ ឬ​វាយតម្លៃ​លើ​អង្គភាព​កងរថក្រោះ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ បាន​មានប្រសាសន៍​កោតសរសើ​រ អបអរសាទរ​ដល់​អ​ង្គ​ភាព​និង​នាយ នាយរង​និង​ពលទាហាន​រថក្រោះ​ដែល​បាន​កសាង អភិវឌ្ឍន៍​ឈានឡើង​យ៉ាងច្រើន បើ​ប្រៀបធៀប​ទៅនឹង​រយ​:​ពេលមុន​ដែល​បាន​បោះ​បន្ទាយ​ដំបូង ពោលគឺ​ទីនេះ​គ្មានអ្វី​សោះ ទាំង​ការរស់នៅ​របស់​ទាហាន​និង​ទាំង​រថក្រោះ​ត្រូវ​ជ្រក​នៅក្រោម​ដើមឈើ ក្រោម​កំដៅថ្ងៃ ទឹកភ្លៀង​និង​ហាលខ្យល់​។​ នេះ​សបញ្ជាក់ឲ្យឃើ​ញ​ពី​លទ្ធផល​និង​ប្រសិទ្ធភាព​នៃ​ការដឹកនាំ ដាក់​បញ្ជា​របស់​មេបញ្ជាកា​រ មេបញ្ជាការរង​និង​នាយទាហាន​យោធភូមិភាគ​ទី​៥ និង​ការខិតខំរ​សស្រាក់សស្រាំ​អនុវត្ត​បទបញ្ជា សាមគ្គី ឯកភាព​ផ្ទៃក្នុង ការយល់​ច្បាស់​ពី​តួនាទី ភារកិច្ច​របស់​នាយ នាយរង​ទាហាន​ដែលជា​មេបញ្ជាការ មេបញ្ជាការរង​និង​គ្រប់ផ្នែក​នៃ​អង្គភាព​គ្រប់​ថ្នាក់​។​

ជាមួយគ្នានេះ លោកបាន​ជំរុញ​ដោយ​ផ្តាំផ្ញើ ដល់​ថ្នាក់ដឹកនាំ​អង្គភាព​ត្រូវ បន្ត​អនុវត្ត​ការងារ​កសាង​ពង្រឹង​អង្គភាព​​រឹងមាំ​លើ​គ្រប់វិស័យ ដូចដែល​មានចែង​នៅក្នុង​ផែនការ​កសាង ពង្រឹង​អង្គភាពរ​របស់​យោធភូមិភាគ​ទី​៥ ទាំង​៤​ខ្លឺ​ម​សារ ដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ស្មារតី​ច្នៃប្រឌិត​គំនិត​ផ្តើម ត​ទៅមុខទៀត​។​

ព្រម​ជាមួយនេះ លោក​ក៏បាន​ក្រើនរំលឹក​គ្រប់គ្នា​ បន្ត​អនុវត្ត​ឲ្យ​រឹងមាំ​ភារកិច្ច​នៃ​កងយោធពល​ខេមរភូមិន្ទ​ដោយ​ការពារជាតិ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​សន្តិភាព​ស្ថិរភាព​ជន​សង្គមជាតិ​និង​ប្រជាជន​កម្ពុជា​។​ ដោយ​មើលឃើញ​ពី​ការខ្វះខាត​ក្នុងការ​បំភ្លឺ និង​សេចក្តីត្រូវការ​ទីតាំង​អង្គភាព​កងរថក្រោះ ទិស​ជួរមុខ​មួយ​របស់​យោធភូមិភាគ​នេះ លោក​គណ​:​អធិបតី​រួមជាមួយ​សមាជិក​ប្រតិភូ មន្ត្រី សប្បុរសជន​ចូលរួម​ដំណើរ​បាន​ជួយឧបត្ថម្ភ​ផ្ទាំង​សូ​ឡា​ចំនួន​៧​ផ្ទាំង​,​និង​ម៉ាស៊ីនភ្លើង​មួយគ្រឿង ព្រមទាំង​ចែករំលែក​ការឧបត្ថម្ភ​ថវិកា​មួយចំនួន​ទុក​អង្គភាព​៕B

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ ទទួល​តំបន់​ទី​១ បន្ទាយមានជ័យ​និង​កម្មសិក្សាការី​ទស្សនា​កិច្ច​សិក្សា​ជម្រុញ​ការកសាង ពង្រឹង​អង្គភាព​នៅ​កងអនុសេនាធំ​ទី​២ នៃ​វរ​:​សេនា​តូច​រថក្រោះ​លេខ​៦៧ យោធភូមិភាគ​ទី​៥ -​ភ្នំ​កង​វ៉ា​(​រូប​:​ភ្នំ​ស្វាយ​)

ទីតាំងផ្សាយពាណិជ្ជកម្ម