ក្រសួងផែនការ​បង្ហាញ​ថា ប្រជាជន​វ័យចាស់​នៅ​កម្ពុជា គឺជា​ភាពចាំបាច់ ក្នុងការ​ធានា​ឲ្យ​មាន​ការធ្វើផែនការ​អភិវឌ្ឍ មាន​លក្ខណៈ​គ្របដណ្តប់​គ្រប់​ជ្រុងជ្រោយ

1039
ចែករម្លែក

​​ដោយ : ​គូលែន​/​សៀមរាប : លោក​បណ្ឌិត ប៉ូច ប៊ុណ្ណា​ក់ រដ្ឋលេខាធិការ​ក្រសួងផែនការ មានប្រសាសន៍ថា គោលនយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ ២០១៦-២០៣០ គឺជា​ការឆ្លើយតប​ទៅនឹង​បម្រែបម្រួល​សង្គម​-​សេដ្ឋកិច្ច និង សង្គម​ប្រជាសាស្ត្រ ដែល​កម្ពុជា​បាន​នឹង​កំពុង​ឆ្លងកាត់​សំដៅ​ធានា​ឲ្យ​បានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គមកិច្ច ដែល​កម្ពុជា​បាន​នឹង​កំពុង​ឆ្លងកាត់ និងមាន​សន្ទុះ​លឿន​ជាង​មុន​ប្រកបដោយ​ចីរភាព កាត់បន្ថយ​ភាពក្រីក្រ និង ធ្វើ​ឲ្យ​ប្រសើរឡើង គុណភាព​ជីវិត​ប្រជាជន ព្រោះ​ប្រជាជន គឺជា​មធ្យោបាយ​នៃ​ការអភិវឌ្ឍ និង ជា​គោលដៅ​ចុងក្រោយ​នៃ​ការអភិវឌ្ឍ ។​

ក្រសួងផែនការ​បង្ហាញ​ថា ប្រជាជន​វ័យចាស់​នៅ​កម្ពុជា គឺជា​ភាពចាំបាច់ ក្នុងការ​ធានា​ឲ្យ​មាន​ការធ្វើផែនការ​អភិវឌ្ឍ មាន​លក្ខណៈ​គ្របដណ្តប់​គ្រប់​ជ្រុងជ្រោយ

​លោក​បាន​បញ្ជាក់ថា ប្រជាជន​វ័យចាស់​នៅ​កម្ពុជា គឺជា​ការបង្ហាញ​ភាពចាំបាច់ ក្នុងការ​ធានា​ឲ្យ​មាន​ការធ្វើ ផែនការ​អភិវឌ្ឍ មាន​លក្ខណៈ​គ្របដណ្តប់​និង​គ្រប់​ជ្រុងជ្រោយ តាមរយៈ​នៃ​ការគិតគូរ​និង​បញ្ចូល​កត្តា​ឌី​ណា​មិ​ក​ប្រជាសាស្ត្រ ដែល​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ន និង​ដែល​កំពុង​បន្ត​កើតមាន​នាពេល​អនាគត ទៅក្នុង​ការធ្វើផែនការ ដោយ​គិតគូរ​ដល់​ទំនាក់ទំនង​ពហុ​វិស័យ រវាង​បញ្ហា​ប្រជាជន​និង​ការអភិវឌ្ឍ ការរក្សា​តម្លៃ​វប្បធម៌​និង​ប្រពៃណី និង ការធានា​ដល់​ការគោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ។​

លោក​បាន​មានប្រសាសន៍​បន្តទៀតថា ដំណើរ​ឆ្ពោះទៅរក​ប្រជាជន​វ័យចាស់ គឺជា​បាតុភូត​ប្រជាសាស្ត្រ​មួយ​ដែល​ប្រទេស​អភិវឌ្ឍ​លើ​ពិភពលោក​បាន​ឆ្លងកាត់ ហើយ​ដែល​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន បានចាប់ផ្តើម​ជួបប្រទះ រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ដូច្នេះ​ដំណើរ​ឆ្ពោះទៅរក​ប្រជាជន​វ័យចាស់ គឺជា​ការប្រែប្រួល​ប្រជាសាស្ត្រ នា​ចុង​អន្តរកាល​ប្រជាសាស្ត្រ ដែល​សម​មាត្រ​ប្រជាជន​វ័យចាស់ អាយុ ៦០ ឆ្នាំ ឡើងទៅ កើនឡើង​យ៉ាង​លឿន នៅពេលដែល​ប្រជាជន​ក្នុង​វ័យ​កំពុងធ្វើការ​ងារ​បច្ចុប្បន្ន​ចាប់ផ្តើម​ចូលនិវត្តន៍ គួបផ្សំ​នឹង​ការដែល​មានកូន​តិច និង ការកើនឡើង​នៃ​អាយុកាល​សង្ឃឹម​រស់ ។​

លោក​បានលើកឡើង​យ៉ាង​ដូច្នេះ ក្នុង​សេចក្តី​ថ្លែង​សន្ទរកថា បើក​ដំណើការ​អង្គសិក្ខាសាលា​ផ្សព្វផ្សាយ ជម្រុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ប្រជាជន២០១៦-២០៣០ ក្នុង​ក្របខ័ណ្ឌ​គោលដៅ អភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព​កម្ពុជា ក្រោម​ប្រធានបទ ប្រជាជន​វ័យចាស់​នៅ​កម្ពុជា ដែល​បាន​ប្រារព្ធ​ឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ ៕B
​​

ទីតាំងផ្សាយពាណិជ្ជកម្ម