ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​បុរស​ម្នាក់ អណ្តែត​ទឹកទន្លេ

1172
ចែករម្លែក

​ដោយ : ​ចាន់តូ​/​ភ្នំពេញ ៖ ​សាក​សព​ជនបរទេស​ម្នាក់ ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​អណ្ដែត​ទឹក​មក​ទើរ​នៅមុខ​វត្ត​ឧណ្ណា​លាម​បង្ក​ការ​ភ្ងា​ក់​ផ្អើល​ដល់​សម្ថ​ត​កិច្ច​ចុះមក​ធ្វើការ​ត្រួតពិនិត្យ កាលពី​វេលា​ម៉ោង ៦​និ​២០​នាទី​ព្រឹក ថ្ងៃ​ព្រ​ហ្ប​តិ៍ ៩​កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធ​ស័ក ពស​២៥៦២ ត្រូវ​និង​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ចំណុច​ទល់មុខ​វត្ត​ឧណ្ណាលោម តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុ​ី​សុវត្ថិ ភូមិ​១ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​

​ប្រភព​ព័ត​មាន​ពី​ប្រជាពលរដ្ឋ​ដែល​ដើរ​លំហែ​នៅតាម​មាត់ទន្លេ​បាន​ប្រាប់​ឲ្យដឹងថា​គឺ ដោយ​គាត់​ឃើញ​សព​ខាងលើ​អណ្ដែត​មក​ទើរ​នៅ​មាត់ទន្លេ​មុខ​វត្ត​ឧណ្ណា​លាម ​ហើយ​រូបគាត់​រាយការណ៍​ដល់​សម្ថ​ត​កិច្ច​ដែល​នៅ​ជិត​នោះ​ថា​ មាន​សព​អណ្ដែត​ទឹក​មក​ទើរ​នៅ​មាត់ច្រាំង​។ ​ក្រោយពី​សម្ថ​ត​កិច្ច​មកដល់​បាន​ប្រើឲ្យ​បុរស​ពីរ​នាក់​ចុះ​ទៅ​អូស​សព​ឡើងមក​ដាក់​នៅលើ ​ដោយ​រង់ចាំ​សម្ថ​ត​កិច្ច​ជំនាញ​ចុះមក​ធ្វើ​ត្រួតពិនិត្យ​។​

​ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​របស់​មន្ត្រី​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ ​បាន​ប្រាប់​ឲ្យ​ដឹងថា​គឺ​សព​មាន​សា​ភាព​ហើម​និង​អត់​មាន​ស្នាក​ស្នាម​វាយដំ​អ្វី​ទេ ​ប្រហែល​សព​ខាងលើ​ស្រវឹង​ដើរ​ធ្លាក់ទឹក​ដោយ​ខ្លួនឯង​។ ​ហើយ​សាកសព​គឺ​ស្លៀក​ខាវ​ជើងវែង​ព​ណ៌​ខ្មៅ​ពាក់​អាវយឺត​ដៃខ្លី​។​

​បច្ចុប្បន្ន​សាកសព​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ សមត្ថកិច្ច​ជ​នា​ញ់​បាន​ដឹក​យកទៅ​តម្កល់​នៅ​វត្ត​សំបួរមាស ​ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម