​ករណី​ជីក​កកាយ​ដីភ្នំ​ក៏ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​និង​បញ្ជូនទៅ​ឃុំឃាំង​ដែរ

908
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ករណី​ជីក​កកាយ​ដីភ្នំ​ក៏ត្រូវ​អាវុធ​ហ​ត្ត​ឃាត់ខ្លួន​និង​បញ្ជូនទៅ​ឃុំឃាំង​ដែរ​កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃ​បន្ទាប់ ។​

​លោក​វរសេនីយ៍ត្រី​ស៊ិន​រ៉ាស៊ី​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹងថា : កម្លាំង​ចុះបង្ក្រាប​ករណី​ជីក​កាយ​ដីភ្នំ​ដោយ​ខុសច្បាប់​នោះបាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នៅ​ចំណុច​ភ្នំ​ស្រេះ​ស្ថិតនៅ​ភូមិ​ស្រេះ​កើត​ឃុំ​ព្រះនេត្រព្រះ​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​។​

​ករណីនេះ​ហៅថា​”​ករណី​ពីបទ​ល្មើស​បំផ្លាញ​ធនធានធម្មជាតិ​ជាក់ស្តែង​”​តាម​ការបញ្ជាក់​របស់​មន្ត្រី​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​កាលពី​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៨​ជនសង្ស័យ​ខាង​បាន​ជីក​កកាយ​ដីភ្នំ​ម្តង​រួចមកហើយ​។​​ពេលនោះ​មន្ត្រី​ជំនាញ​រ៉ែ​និង​ឋា​ម​ពល​បាន​ចុះ​ទៅដល់​កន្លែង​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការជីក​កកាយ​ដីភ្នំ​ដោយ​ខុសច្បាប់​។​

​តែ​ជនសង្ស័យ​នៅ​បន្ត​លួច​ជីក​កកាយ​ដដែល​ដែលជា​ការប្រមាថ​និង​បំពាន​លើ​សមត្ថកិច្ច​ជំនាញ​។​ជនសង្ស័យ​២​នាក់​នោះ ១-​ឈ្មោះ ឌួ​ន ធឿន ភេទ ប្រុស​អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​ស្តី​លើ ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី និង ២-​ឈ្មោះ​ផន ភា ភេទ ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​គោក​ស្វាយ ឃុំ​គយ​ម៉ែង​។​

​លោក​វរសេនីយ៍ឯក​ម៉ែន​ភិរម្យ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ទទួល​ការងារ​យុត្តិធម៌​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា​:​ជន​ទាំង​២​នាក់​បាន​សារភាពថា​កាលពី​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៨​ពេល​ខ្លួន​កំពុង​ជីក​កាយ​ដីភ្នំ​មន្ត្រី​រ៉ែ​និង​ឋា​ម​ពល​បាន​ចុះមក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​។​លុះដល់​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨​ក៏​ប្រើ​គ្រឿងចក្រ​ជិ​ក​បន្ត​ដោយ​សំអាងថា​កំពុង​រត់​ច្បាប់​រ៉ែ​និង​គិតថា​គ្រាន់តែ​កាយ​ដីភ្នំ​ធម្មជាតិ​មិន​ទៅ​ស្អី​ទេ​។​

​ព្រោះ​កន្លងមក​អ្នកមាន​អ្នកមានអំណាច​ក្នុង​ខេត្ត​បាន​កាយ​ស្ទើរ​រលាយ​ភ្នំ​ស្រេះ​ទៅ​ហើយក៏​ចេះតែ​ធ្វើបាន​។​តែ​ដឹងអី​ក៏មាន​កម្លាំង​អាវុធហត្ថ​ចុះមក​ឃាត់​ពួកខ្លួន​ហើយ​បញ្ជូន​បន្តបន្ទាប់​ដល់​ទៅ​តុលាការ​ដូច្នេះ​៕S/

ករណី​ជីក​កកាយ​ដីភ្នំ​ក៏ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​និង​បញ្ជូនទៅ​ឃុំឃាំង​ដែរ

ទីតាំងផ្សាយពាណិជ្ជកម្ម