ត្រី​តុ​កែ​ជ្រលក់​ទឹកសៀង​បុក​

3774
ចែករម្លែក
  • 4
    Shares

+ គ្រឿងផ្សំ​
– ត្រី​តុ​កែ (​រើស​ត្រី​ធំ​មួយ​)
– សៀង ១​ស្លាបព្រា​បាយ​
– ខ្ញី ១​ខាំ​
– ក្រូចឆ្មារ ១​ផ្លែ​
– ខ្ទឹមស ៥​កំពឹស​
– ម្ទេស ៣​គ្រាប់​
– ទឹកស៊ីអ៊ីវ ១/២​ស្លាបព្រា​បាយ​
– ស្ករស ២​ស្លាបព្រា​កាហ្វេ​
– ស្លឹក​ក្រូច ៥​សន្លឹក​
– គល់​ស្លឹកគ្រៃ ៣​គល់​
– រំដេង ១​ដុំ​
– អំបិល ១​ចុង​ស្លាបព្រា​កាហ្វេ​
– ជីរវ៉ាន់ស៊ុយ​
– ខ្ទឹម​បំពង ២​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– បុក​ខ្ទឹមស ម្ទេស ខ្ញី ឲ្យ​ម៉ត់ បន្ទាប់មក​ដាក់​សៀង ទឹកស៊ីអ៊ីវ ច្របាច់​ក្រូចឆ្មារ ដាក់​ស្ករស រួច​យក​អ​ង្រេ​កូរ​សង្កត់​វា​ឲ្យ​សព្វ​រួច​ដួស​ដាក់​ចាន
– ធ្វើ​ត្រី​ឲ្យ​ស្អាត​ភ្លះ​សាច់​ត្រី​ហាន់​ដុំៗ រួច​ដាក់​ដាំទឹក​ពេល​ទឹក​ពុះ​បង់ អំបិល​បន្តិច គល់​ស្លឹកគ្រៃ ស្លឹក​ក្រូ​ច រំដេង រួច​ដាក់​ត្រី​ចូល​ស្ងោរ​ឲ្យ​ឆ្អិន​ទើប​ស្រង់​ដាក់​ចាន​ដែល​រៀប​ជីរវ៉ាន់ស៊ុយ​ពីក្រោម បន្ទាប់​រោយ​ខ្ទឹម​បំពង និង​ហាន់​ខ្ញី​ឆ្មារៗ​រោយ​ពីលើ ពេល​ញ៉ាំ​ជ្រលក់​ជាមួយ​ទឹកសៀង​បុក ៕ ប្រភព​: Chahna Mint


ទីតាំងផ្សាយពាណិជ្ជកម្ម