​អាជ្ញាធរខេត្ត​ខេត្តពោធិ៍សាត់​ចុះ​ពិនិត្យមើល​ការបង្កបង្កើន​ផល​ស្រូវ​និង​ប្រពន្ធ​ធារាសាស្ត្រ​

1048
ចែករម្លែក

​ដោយៈ​ពស​/​ពោធិសាត់ៈ​លោក​ម៉ៅ​ធនិន​អភិបាលខេត្ត​ពោធិ៍សាត់​បា​ន​អញ្ជើញ​ទៅកាន់​ឃុំ​មួយចំនួន​នៃ​ស្រុក​បាកាន​កាលពី​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨​ដើម្បី​ពិនិត្យមើល​អំពី​ស្ថានភាព​ការងារ​បង្កបង្កើនផល​ស្រូវ​ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​និង​ទទួលយក​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ដែនដី​។​

​លោក​អ៊ុក​មួន​មេឃុំ​រំលេច​បាន​សំណូមពរ​ស្ថាបនា​ស្ពាន​និង​ទ្វារ​ទឹក​មួយកន្លែង​ប្រវែង​១២​ម៉ែត្រ​ជំនួស​លូ​ចាស់​តូច​ដែល​មិន​រំដោះ​ទឹកបាន​ស្ថិតនៅតាម​ដង​ប្រឡាយ​អន្លង់​ស្វាយ​ក្នុងភូមិ​ថ្មី​កោះ​ខ្ជាយ​និង​ភូមិ​ភ្នៅ​ដែល​កន្លងមក​តែងតែ​ទទួលរង​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាងគេ​។​ចំណែក​អ្នក​ឃុំ​អូរ​តា​បោង​បាន​សំណូមពរ​ជួយ​ស្ថាបនា​ផ្លូវ គ្រួស​ក្រហម​៤ ខ្សែ​ប្រវែង​៨.០០០​ម៉ែត្រ លូ​ជ្រុង​៤​កន្លែង ស្ថិតនៅ​ត្រង់ចំណុច បឹង​កន្សែង​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក៍​ដូចជា​ការដឹក​កសិផល​នានា​ទៅកាន់​ទីផ្សា​ផងដែ​។

​នៅ​រាល់​សំណូមពរ​ទាំងនេះ​ត្រូវបាន​លោក​អភិបាលខេត្ត​ទទួលយក​ដោយ​ក្តី​រីករាយ​និង​បាន​ជម្រាបជូន​ថា​នា​រដូវប្រាំង​នេះ​ឱ្យ​មន្ទីរជំនាញ​ចុះ​សិក្សា​និង​វាយតម្លៃ​ដើម្បី​ឈានទៅ​អនុវត្ត​ឲ្យ​បាន​ឆាប់ៗ​សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​។​

​ទន្ទឹមនឹងនោះ​លោក​អភិបាលខេត្ត​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ខិតខំ​បង្កបង្កើនផល​និង​ដាំ​ដំណាំ​ផ្សេងៗ​ឱ្យបាន​ច្រើន​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​និង​ចូលរួម​ថែរក្សា​នូ​រាល់​ហេ​ដ្ឋា​រចនា​សម្ពន្ធ​នានា​ឱ្យបាន​គង់វង្ស​យូ​អង្វែង​ដើម្បី​ផលប្រយោជន៍​ទាំងអស់គ្នា​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម