ផ្ល​យ​យល់ព្រម​ទទួលយក​ការ​បបួល​ប្រកួត​គ្នា​ជាមួយ​អ្នក​ប្រដាល់​ក្នុង​ទ្រុង ខា​ប៊ី​ប​

1428
ចែករម្លែក

​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​ប្រដាល់​ក្នុង​ទ្រុង UFC របស់​រុស្ស៊ី ខា​ប៊ី​ប នួ​រ​ម៉ា​ហ្គោ​មេ​ដូ​វ (Khabib Nurmagomedov) ដែល​បំបាក់​អ្នក​ប្រដាល់​អៀរ​ឡង់​ក្របខ័ណ្ឌ MMA ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ យ៉ាង​អាម៉ាស់​កាលពី​សប្តាហ៍​មុន បាន​បបួល ផ្ល​យ មេ​វ៉េ​ឌ័​រ ដែល​ប្រកួត​មិនទាន់​ចាញ់​សោះ ឱ្យមក​ប្រកួត​សាក​កម្លាំង​គ្នា​។​

​ម្ចាស់​ជើងឯក​ប្រដា​ល់វ័យ ៤១ ឆ្នាំ ផ្ល​យ មេ​វ៉េ​ឌ័​រ ដែល​បាន​ចូលនិវត្តន៍​បន្ទាប់ពី​បាន​ផ្តួល​កីឡាករ ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ ឥឡូវ​បាន​យល់ព្រម​ទទួលយក​ការប្រកួត​ជាមួយនឹង​កីឡាករ​ក្បាច់គុន​ចម្រុះ​រុស្ស៊ី ខា​ប៊ី​ប នួ​រ​ម៉ា​ហ្គោ​មេ​ដូ​វ ហើយ​។​

​ផ្ល​យ​បាន​ប្រាប់​វេ​ប​សាយ MZ Sports ថា “​អូ​យើង​នឹង​ប្រយុទ្ធ​គ្នា​។ ខ្ញុំ​ជា​ចៅហ្វាយ​លើ​ខ្លួន​ខ្ញុំ​។ ដូច្នេះ​ខ្ញុំ​មិនអាច​និយាយថា​មាន​អ្វី​កើតឡើង​នៅ​ខាង​ភាគី​ខា​ប៊ី​ប​នោះទេ​។ ប៉ុន្តែ​សម្រាប់​ខាង​ខ្ញុំ យើង​អាចធ្វើឱ្យ​វា​កើតឡើង​បាន​”​។​

​ផ្ល​យ​បាន​និយាយ​បន្ថែមទៀតថា ពួកគេ​នឹងមិន​យក​ការប្រកួត​ទៅ​វាយ​ក្នុង​ទ្រុង​ទេ ប៉ុន្តែ​គួរតែ​ជួបគ្នា​នៅក្នុង​សង្វៀន​ប្រដាល់​។

​ផ្ល​យ​និយាយថា “​គាត់​បាន​ហៅ​ខ្ញុំ​ចេញមក ដូច្នេះ​គាត់​ត្រូវតែ​មកកាន់​ពិភព​លោកីយ​របស់ខ្ញុំ​។ ខ្ញុំ​បានឃើញ​នៅក្នុង​បទសម្ភាសន៍​មួយ គាត់​បាន​និយាយថា នៅពេល​គាត់​វាយ​ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ គាត់​បាន​ដួល ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ ឱ្យ​សន្លប់​។ គាត់​និយាយថា ខ្ញុំ​មិនបាន​វាយ​ខូ​ន័​រ​ឱ្យ​សន្លប់​ដូច្នេះ​ទេ​។ អូ​ខេ ខា​ប៊ី​ប​។ ខ្ញុំ​អាច​កំដរ​លោក​បាន​។ តោះ​វាយ​គ្នា​ហ្មង​ទៅ​”​។

​តារា​ប្រដាល់​រូបនេះ​បាន​បង្ហាញថា​គាត់​រំពឹងថា​នឹង​ទទួលបាន​ប្រាក់​ថ្លៃ​ប្រកួត​ដែលមាន​តួលេខ ៩ ខ្ទង់ ដែល​គាត់​គិតថា​អាច​នឹង​ច្រើនជាង​ទឹកប្រាក់​ប្រកួត​ជាមួយ​ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ ដល់​ទៅ​១០០​លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

ខា​ប៊ី​ប នួ​រ​ម៉ា​ហ្គោ​មេ​ដូ​វ និង ផ្ល​យ មេ​វ៉េ​ឌ័​រ

ទីតាំងផ្សាយពាណិជ្ជកម្ម