បាត់​ក្មួយ​ដើររក​ក៏​ប្រទះឃើញ​សព​ដាក់​ក្នុង​កេស​ឈើ​បួន​ជ្រុង

1120
ចែករម្លែក
  • 399
    Shares

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​សាកសព​ក្មេងស្រី​២​នាក់​ត្រូវបាន​ឪពុកមា​ប្រទះឃើញ​នៅក្នុង​កេស​ឈើ​៤​ជ្រុង​នៅលើផ្ទះ​របស់​ជនរងគ្រោះ​កាលពី​វេលា​ម៉ោងជាង​១១​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​ក្រោយពី​បាត់​ក្មួយ​ស្រី​មិនឃើញ​នៅផ្ទះ​។​

​ក្រុមគ្រួសារ​បានឱ្យដឹង​ថា​ជនរ​គ្រោះ​ទាំង​២​នាក់​១/​ឈ្មោះ​អុល​លក្ខិណា​ភេទ​ស្រី​អាយុ​១៤​ឆ្នាំ​។​២/​ឈ្មោះ​ជុន មេត្តា ភេទ​ស្រី អាយុ​៧​ឆ្នាំ ។ ជនរងគ្រោះ​រស់​២​នាក់​បងប្អូន​រស់ក្នុង​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយ​ម្តាយ​ទៅធ្វើ​ការ​នៅ​ភ្នំពេញ រីឯ​ឪពុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ។​

​លោក​ជាង​សុវណ្ណារិទ្ធ​អធិការនគរបាល​ស្រុក​បរិបូរណ៍​បាន​ប្រាប់​ឱ្យដឹងថា​ករណីនេះ​នៅ​មិនទាន់មាន​ការសន្និដ្ឋាន​បែបណា​នោះ​នៅឡើយ​ទេ​។​នៅពេលនេះ​ស​ត្ថ​កិច្ច​កំពុង​ពិន​ត្យ​កន្លែងកើតហេតុ​និង​ធ្វើការ​ស្រាវជ្រាវ​ឈានទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ ដើម្បី​ឃាត់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/

​បាត់​ក្មួយ​ដើររក​ក៏​ប្រទះឃើញ​សព​ដាក់​ក្នុង​កេស​ឈើ​បួន​ជ្រុង

ទីតាំងផ្សាយពាណិជ្ជកម្ម