អតីត​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ត្រូវ​ចាប់ខ្លួន ដោយ​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​

3065
ចែករម្លែក

អតីតឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាម៉ាត ហ្សាហ៊ីត ហាមីឌី ត្រូវបានចាប់ខ្លួនដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយកាលពីថ្ងៃព្រហស្បតិ៍ទី១៨តុលា។លោកប្រឈមការចោទប្រកាន់ជាច្រើនករណី ពាក់ព័ន្ធនឹងការប្រើប្រាស់មូលនិធិសុខុមាភាពមួយមិនត្រឹមត្រូវ។

អាម៉ាត ហ្សាហ៊ីត ក៏ជាប្រធានគណបក្សអង្គការជាតិម៉ាឡេរួបរួម(UMNO)។លោកត្រូវបានហៅអោយចូលខ្លួននៅគណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី(MACC)ជាច្រើនលើកដើម្បីអោយគេសួរចម្លើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ MACCបាននិយាយថា លោកអាម៉ាត ហ្សាហ៊ីតត្រូវបានចាប់ខ្លួននៅម៉ោងជាង៣រសៀលនៅស្នាក់ការរបស់ទីភ្នាក់ងារនៅក្រុងពូត្រាចាយ៉ា។

វាបានបន្ថែមថា លោកប្រឈមការចោទប្រកាន់នៅក្រោមច្បាប់របស់MACCនិងច្បាប់ស្តីពីការលាងលុយ ច្បាប់ប្រឆាំងការផ្តល់ហិរញ្ញវត្ថុសំរាប់ភេរវកម្មនិងដំណើរការសកម្មភាពខុសច្បាប់។គាត់នឹងត្រូវចោទប្រកាន់នៅម៉ោង៨ព្រឹកថ្ងៃសុក្រនៅក្នុងតុលាការក្រុងកូឡាឡាំពួរ៕ដោយ:វាសនា

អតីតឧបនាយករដ្ឋមន្រ្តីអាម៉ាត ហ្សាហ៊ីត នៅគណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ីកាលពីថ្ងៃ១៨តុលា

ទីតាំងផ្សាយពាណិជ្ជកម្ម