កម្ពុជា​-​ថៃ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​គ្នា​នូវ​វិស័យ​ទេសចរណ៍​

1887
ចែករម្លែក

ដោយ​: បូកគោ / កំពត​: រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថៃ​បាន​ជួ​ប្រជុំពិភាក្សា​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​លើក​ទី​២ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ ២១០៨ នា​សណ្ឋាគារ​ឡឺ​បូកគោ​ផា​លេស​នៃ​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​។ ជា​លទ្ធផល ភាគី​ទាំងពី​បាន​ឯកភាព​ដាក់ចេញ​ផែនការ​សំខាន់ៗ​មួយចំនួន ដើម្បី​ដោយ​ជំរុញ​កិច្ចសហប្រតិបត្តិការ រវាង​គ្នា​នូវ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ក្រោយ​ជំនួប​ប្រជុំ​រវាង​លោក​ថោង ខុន និង​លោក​វី​រ៉ា​ស័ក្តិ កូវ​ស៊ូ​រ៉ាត់ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​កម្ពុជា​បាន​បញ្ជាក់ថា​ដោយ​ចំណាយពេល​មួយ​ព្រឹក​ក្នុង​អង្គប្រជុំ​ពិភាក្សា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បានដាក់​ចេញ​នូវ​ផែនការ​ចំនួន​ប្រាំ​ចំណុច​ដូចតទៅ ១. ជំរុញ​លំហូរ​ទេសចរ​ទស្សនា​គ្នា​ទៅវិញទៅមក ទាំង​ទេសចរ​កម្ពុជា ទាំង​ទេសចរ​ថៃ និង​ទេសចរ​មកពី​ប្រទេស​ទី​បី​បាន​ចូល​ទស្សនា​ប្រទេស​ទាំងពីរ​។ ត្រង់ចំណុច​នេះ រដ្ឋមន្ត្រី​ទាំងពីរ​បាន​ឯកភាពគ្នា​ធ្វើការ​បន្ថែមទៀត​ជាមួយ​ភាគី​ពាក់​ព​ន្ធ័​ដើម្បី​សម្រួលការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទេសចរ ការរៀបចំ​សម្បា​ទា ព្រមទាំង​ហេ​ដ្ឋា​រចនា​សម្ព​ន័នា​នា​នៅតាម​ច្រកទ្វារព្រំដែន ក៏ដូចជា​បញ្ហា​ទិ​ដ្ឋ​ការ ការប្រើប្រាស់​ប័ណ្ណ​ព្រំដែន​ជាដើម​។ ភាគី​ទាំង​ពីរបាន​លើក​គំនិត​ធ្វើការ​បូកសរុប​ពី​ACMECS Single Visa ជូន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ដែល​នឹង​ប្រព្រឹត្តឡើង​នៅពេល​ខាងមុខ​។ ២.​បន្ត​ជំរុញ​នូវ​សកម្មភាព​ផ្សព្វផ្សាយ​រួមគ្នា ដោយ​ប្រកាន់យក​ព្រះរាជាណាចក្រ​ពីរ ក្នុង​គោលដៅ​ទេសចរណ៍​មួយ​តាមរយៈ​រួមគ្នា​ផលិត​ឯកសារ​ផ្សព្វផ្សាយ​ជា Video និង​ការចូលរួម​ការតាំងពិព័រណ៍​ទេសចរណ៍​។ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​លើ​ករណីនេះ​។ ៣. ជំរុញ​ខ្សែ​ទស្សនកិច្ច​ដែល​ក្រុម​ជំនាញ​បានរៀបចំ​ដោយ​ត្រូវដាក់​ឱ្យមាន​កិច្ចប្រជុំ​ត្រីភាគី​អំពី​តំបន់ត្រីកោណ​សមុទ្រ​កម្ពុជា ថៃ វៀតណាម និង​ត្រូវ​ជំរុញ​ទេសចរណ៍​សមុទ្រ ទេសចរណ៍​តាម​នាវា​ចំពោះ​វិស័យ ទេ​សចណ៍​នៅ​ច្រករបៀង ព្រមទាំង​ទេសចរណ៍​ភាគខាងត្បូង​។ ប្រការនេះ ភាគី​ទាំង​ពីរបាន​យល់ព្រម​ក្នុងការ​ជំរុញ ដំណើរ​ត​ភ្ជាប់​នូវ​ការហោះហើរ​ត្រង់​ទៅវិញទៅមក​រវាង​ប្រទេស​កម្ពុជា​-​ថៃ ពិសេស​ភាគខាងត្បូង​ថៃ និង​ខេត្ត​ព្រះសីហនុ​ផងដែរ​។ ៤. ភាគី​កម្ពុជា​ស្នើសុំ​ភាគី​ថៃ​ពិចារណា​ជួយផ្ដល់​ការបណ្ដុះបណ្ដាល​ផ្នែក​ជំនាញ​ទេសចរណ៍ ការ គ្រប់គ្រង​គោលដៅ​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ពិសេស​សម្រាប់​មន្ទីរ​ទេស​ចរណ៍​នៃ​ខេត្ត​ជាប់​ព្រំដែន​។ ខណៈដែល​ថៃ​កំពុង​ជួយ​បណ្ដុះបណ្ដាល​ស្រាប់​តាមរយៈ​ការចុះ​អនុស្សរណៈ​ជាមួយ​ក្រសួងទេសចរណ៍ និង​សាកលវិទ្យាល័យ​រា​ចា​ម៉ាន់​ហ្កា​ឡា​ថា​ន់​យ៉ា​បុរី​នោះ សម​ភាគី​បាន​ឆ្លើយតប​ចំពោះ​សំណើ​ជួយ​ជំរុញ លើ​កិច្ចការងារ​នេះ​។ ៥. ភាគី​ទាំង​ពីរបាន​គាំទ្រ​គ្នា​ក្នុង​ការជំរុញ​ការវិនិយោគ​លើ​វិ​ស​យ័​ទេសចរណ៍ ដោយ​កម្ពុជា​បាន​អញ្ជើញ​វិនិយោគិន​ថៃ ក៏ដូចជា​អ្នកពាក់ព័ន្ធ​ខាង​ភាគី​ថៃ​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​ចូលរួម​ផ្សព្វផ្សាយ គោលដៅ​ទេសចរណ៍​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ និង​បុណ្យ​សមុទ្រ​ដែល​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​។ អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ជាមួយគ្នានេះ អង្គប្រជុំ​ក៏បាន​អនុម័ត​ផែនការ​សកម្មភាព​រួម​សម្រាប់​អភិវឌ្ឍន៍​វិ​ស​យ័​ទេសចរណ៍ ឆ្នាំ​២០១៩-២០២១(The Joint Action Plan 2019-2021)​ផងដែរ​។​

​សូម​រំលឹកថា​ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​៥,៦​លាន​នាក់ ក្នុង​អត្រាកំណើន​១១,៨០​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៦​។ ក្នុងចំណោម​នោះ ទេសចរ​ថៃ​មាន​ប្រមាណ​៤០​ម៉ឺន​នាក់ ចំណែកឯ ភ្ញៀវ​កម្ពុជា​ទៅ​ថៃ​មាន​ប្រមាណ​៨៤​ម៉ឺន​នាក់​។ សម្រាប់​៨​ខែ​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ចំនួន​៣.៩៤៩.៧៥៩ កើនឡើង​១១,៧០​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៧ ក្នុងនោះ​ទេសចរ​ថៃ​មាន ប្រមាណ​២១០.៨២៦​នាក់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម