របួស​ពីរ​នាក់​ខណៈដែល​សាលារៀន​និង​ផ្ទះ​ជាច្រើន​ខ្នង​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​

1850
ចែករម្លែក
  • 22
    Shares

ដោយ​: បូកគោ / កែប​: យ៉ាងហោច​ក៏មាន​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​ស្រាល ចំណែក​សាលារៀន ព្រមទាំង​ផ្ទះ​រាប់សិប​ខ្នង​រលំ របើក​ដំបូល និង​ង​បង្គោល​ភ្លើង ដើមឈើ​ជាច្រើន​បាន​ដួល​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​បោកបក់​ប៉ះចំ​ភូមិសាស្ត្រ​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ កាលពី​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​។​

​មន្ត្រី​នៃ​សាលាស្រុក​ដំណាក់​ចង្អើរ​បាន​រាយការណ៍​ឱ្យដឹងថា​កាលពី​រសៀល​ថ្ងៃទី​១៨ ខែតុលា មាន​ករណី​ខ្យល់​កន្ត្រាក់​បោកបក់​ចំ​ភូមិសាស្ត្រ​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ដោយ​ប៉ះ​លើ​ភូមិ​ចំនួន​បី​បណ្តាលឱ្យ​ប៉ើង​ដំបូល​សាលារៀន រលំ និង​របើក​ដំបូលផ្ទះ​រាប់​សិន​ខ្នង ព្រមទាំង​រលំ​បង្គោល​ភ្លើង ដើមឈើ​ជាច្រើន​ទៀត​។

​ជាមួយនឹង​ហេតុការណ៍​នេះ​ផងដែរ ក៏បាន​បណ្តាលឱ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន និង​ម្នាក់ទៀត​របួសស្រាល​។ ប្រភព​នៅបាន​បញ្ជាក់ថា​មកដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ តុល្យការ​នៃ​ការខូចខាត​មិនទាន់​ដឹង​នៅឡើយ​ទេ ដោយ​មន្ត្រី​មូលដ្ឋាន​កំពុង​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ស្រង់​ស្ថិតិ​អ្នក​រង​ផលប៉ះពាល់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម