​ឃាត់ខ្លួន​ប្ដី​ប្រពន្ធ​ធ្វើ​ចរាចរណ៍​លុយ​ដុល្លារ​ក្លែងក្លាយ​នៅ​ស្រុក​ចិត្រ​បុរី​

1286
ចែករម្លែក
  • 23
    Shares

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តក្រចេះ​ជាមួយ​ប្រជា​ការពារ​ភូមិ​បាន​ឃាត់ខ្លួន​ប្ដី​និង​ប្រពន្ធ​ដែល​បាន​ចាយលុយ​ដុល្លារ​ក្លែងក្លាយ​(​លុយ​សែន​)​។​ការឃាត់ខ្លួន​ស្ថិតក្នុង​ភូមិ​កសាង​ឃុំ​ចង្ក្រង់​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ជំនាញ​ស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​មានឈ្មោះ​យ៉​ន សំ ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​និង​ឈ្មោះ​ផាន​ឡែ​ន​អាយុ​៣៣​ឆ្នាំ​។​ជនសង្ស័យ​ពីរ​នាក់​នេះ​រស់នៅ​ភូមិ​ខ្សាក​ឃុំ​ពពេល​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​។​មន្ត្រីនគរបាល​បាន​បន្តថា​ប្តី​ប្រពន្ធ​នេះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ទៅ​ទិញ​សាំង​ហើយ​ឲ្យ​លុយ​ទៅ​ម្ចាស់​លក់​សាំង​លុយ​ម្ភៃ​ដុល្លារ​។​

​ពេលនោះ​អ្នកលក់​សាំង​ក៏បាន​អាប់​លុយ​ឱ្យ​ហើយ​ស្រាប់តែ​ជន​ពីរ​នាក់​ប្តី​ប្រពន្ធ​ចាកចេញ​ទៅ​យ៉ាង​លឿន​។​ក្រោយពី​បាន​ពិនិត្យ​លុយ​ម្ដងទៀត​ក៏​ដឹងថា​លុយ​នោះ​ជា​លុយ​ក្លែងក្លាយ​(​លុយ​សែន​)​បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចង្ក្រង់​។
​ក្រោយពី​បានទទួល​បាន​ពាក្យបណ្ដឹង​កម្លាំង​នគរបាល​ជំនាញ​ស្រុក​សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​និង​ប្រជា​ការពារ​ភូមិ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​តែម្តង​។​

​មន្ត្រីនគរបាល​បាន​បន្តថា​ក្រោយពី​នាំខ្លួន​ជនសង្ស័យ​ពីរ​នាក់មក​សួរនាំ​រួច​បាន​ដកហូត​លុយ​ដុល្លារ​ក្លែងក្លាយ​(​លុយ​សែន​)​សរុប​ទាំងអស់​ចំនួន​៥.៤១៥​ដុល្លារ​និង​ម៉ូតូ​១​គ្រឿង​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុតាង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕S/

​រូបថត​៖​ជនសង្ស័យ​ទាំងពីរ​នាក់​ប្តី​នឹង​លុយ​ដុល្លា​ក្លែងក្លាយ​(​លុយ​សែន​)​


ទីតាំងផ្សាយពាណិជ្ជកម្ម