រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​២​នាក់​និង​របួសធ្ងន់​ម្នាក់​នៅ​ស្រុក​សំរោង​ទង​

729
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​២​នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២​និង​១៣​ស្ថិត​ក្នុងភូមិ​អូរ​គគីរ​ឃុំ​តាំង​ក្រូច​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​សំ​រោងទង​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​៣​នាក់​ប្តី​ប្រព​ន្ឋ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់ ហុងដា​វ៉េវ ពណ៌​ខៀវ​លាយ​ខ្មៅ គ្មាន​ស្លាក លេខ​។​បើកបរ​ដោយ​ឈ្មោះ ប៉ាង ខេង​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ឌុប​ប្រព​ន្ឋ​និង​កូន​មានឈ្មោះ​មា​សច​ន្ធី​ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​និង​កូន​មានឈ្មោះ​ប៉ាង រក្សា ភេទ​ប្រុស អាយុ​៧​ឆ្នាំ​អ្នក​ទាំងបី​រស់នៅ​ភូមិ​ខ្វាន ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង​​បើកបរ​ពី​លិចទៅ​កើត​។​លុះ​មកដល់​ចំណុចកើតហេតុ​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក់​តូ​យូ​តា​តា​បើកបរ​ពី​កើ​តទៅ​លិច​បុក​បណ្តាលឱ្យ​ជិះ​ម៉ូតូ​ស្លាប់​ពី​នាក់​និង​រងរបួស​ធ្ងន់​ម្នាក់​។​

​ប្រភព​បាន​បន្តថា​មានឈ្មោះ​ប៉ាង​ខេង​និង​ឈ្មោះ​ប៉ាង​រក្សា​ត្រូវជា​កូន​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​ប្រព​ន្ឋ​ឈ្មោះ​មា​សច​ន្ធី​រងរបួស​ធ្ងន់​។​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។​វត្ថុតាង​រថយន្ត​បង្ក​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម