តើ​វេជ្ជបណ្ឌិត​អាយុ​៩៤​ឆ្នាំ​មួយរូប​បរិភោគ​អ្វី​ដើម្បី​មិនឱ្យ​កើត​ផ្តាសាយ​ក្នុង​១០​ឆ្នាំ​កន្លងទៅ​?

1449
ចែករម្លែក

​វេជ្ជបណ្ឌិត ម៉ា​រី ហ្គ្រោ​សាន (Marry Grossan) អាយុ​៩៤​ឆ្នាំ បាន​បង្ហើប​អាថ៌កំបាំង​បង្ការ ជំងឺ​នេះ ជាមួយ នឹង​អាហារ​មួយ​ប្រភេទ​មិន​ថ្លៃ និង​អាច កំពុងមាន​ស្រាប់​ក្នុង​ទូទឹកកក​របស់​អ្នក ។​

​ដោយ​មិន​ព្រម​ចូលនិវត្តន៍​ឆាប់ ដូចជា​សហសេវិក​ផ្សេងៗ​របស់ខ្លួន​, លោកស្រី វេជ្ជបណ្ឌិត ម៉ា​រី នៅតែ​ធ្វើ ការ​ក្នុងតួនាទី​វេជ្ជបណ្ឌិត​ត្រចៀក ច្រមុះ បំពង់ក នៅ​មន្ទីរពេទ្យ​នៅ​ឡូ​ស​អេ​ន ចឺ​ឡេស រដ្ឋ​កាលីហ្វ័រ​ញ៉ា ។ លោកស្រី មិនដែល​កើត​ផ្តាសាយ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ មកហើយ ទោះបី​លោកស្រី ជួប​អ្នកជំងឺ​ជាច្រើន​រៀងរាល់ថ្ងៃ ។​
​ ​
​លោកស្រី​បាន​អះអាងថា “​ខ្ញុំ គិតថា មួយផ្នែក​ដោយសារ​ខ្លួន​ខ្ញុំ​ប្រាស្រ័យ​ជាប្រចាំ​ជាមួយ ជំងឺឆ្លង និង វីរុស​គ្រប់​ប្រភេទ​ក្នុង​រយៈពេល​វែង ហេតុនេះ សរីរាង្គ​ខ្ញុំ​បាន​បង្កើតបាន​ភាព ស៊ាំ​ជាមួយ​ជំងឺ​ទាំងនេះ​, វេជ្ជបណ្ឌិត ជាច្រើន​ដូច្នេះ​ដែរ​”, ប៉ុន្តែ​លោកស្រី​នៅ​បង្ហើប​ប្រាប់​រឿង មួយ​ដែល​លោកស្រី​ធ្វើ រាល់ថ្ងៃ​ដើម្បី “​មិន​ឆ្លង​” ផ្តាសាយ​, នោះ គឺ​បរិភោគ​យ៉ា​អួ ។​

​លោកស្រី​បាន​អះអាងថា “​ពពួក បាក់តេរី​រស់ក្នុង​យ៉ា​អួ មាន​ឥទ្ធិពល​ដល់​បាក់តេរី​ក្នុង​ផ្លូវ ពោះវៀន ។ វា​នឹង​ជួយ ប្រឆាំង​បាក់តេរី​មាន​គ្រោះថ្នាក់​ក្នុង សរីរាង្គ​ដូចជា E.coli ឬ អាសន្នរោគ ។ ក្រៅពីនេះ យ៉ា​អួ​នៅមាន​ប្រយោជន៍ សម្រាប់​ដំណើរការ​រំលាយ​អាហារ ទៀត​” ។​

​ក្រៅពី​ការជួយ​បង្កើន​អង្គ​បដិបក្ខ ការបរិភោគ​យ៉ា​អួ​ជាប្រចាំ​នឹង​ជួយ​យើង បញ្ចុះទម្ងន់ ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​, យ៉ា​អួ​នៅ​ជួយ​ការពារ​ខួរក្បាល​របស់ យើង ។​

​គួរ​បរិភោគ​យ៉ា​អួ​ប្រភេទ​ណា​?
​ពួក​អ្នកជំនាញការ​ទូន្មាន​គួរ ជ្រើស​យក​យ៉ា​អួ​មាន​ផ្ទុក​បាក់តេរី​រស់ ។ ប្រសិន​នោះ​ជា​ប្រភេទ យ៉ា​អួ​មិនត្រូវ​ការ ថែទាំ​ត្រជាក់​នោះ​វា​អាច​ពុំ​ផ្ទុក​បាក់តេរី​រស់ ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម