ចា​ស្ទី​ន ប៊ី​បឺ ពិបាកចិត្ត​ខ្លាំង ពេល​ដឹងថា អតីត​សង្សារ​ចាស់ នាង សេ​ឡេ​ណា ហ្គោ​ម៉េ​ស ចូលដេក​ពេទ្យ

1675
ចែករម្លែក

​តារាចម្រៀង ចា​ស្ទី​ន ប៊ី​បឺ ត្រូវបាន​គេ​និយាយថា “​ពិបាកចិត្ត​ខ្លាំង​” បន្ទាប់ពី​លេចឮ​ព័ត៌មាន​ថា អតីត​សង្សារ​បណ្តូលចិត្ត​របស់​ខ្លួន គឺ នាង សេ​ឡេ​ណា ហ្គោ​ម៉េ​ស កំពុង​ស្វែងរក​ការព្យាបាល “​ភាពច្របូកច្របល់​ក្នុង​អារម្មណ៍​”​។​

​តារាចម្រៀង​វ័យ ២៦ ឆ្នាំ​រូបនេះ​បាន​ទទួលរង​អារម្មណ៍​តក់ស្លុត​ខ្លាំង បន្ទាប់ពី​សម្រាក​ព្យាបាល​ជំងឺ​កោសិកា​ឈាមស​លើស​នៅក្នុង​មន្ទីរពេទ្យ ហើយ​អតីត​មិត្ត​ប្រុស​របស់​នាង គឺ​ចា​ស្ទី​ន ប៊ី​បឺ ដែល​គ្រោង​នឹង​រៀបការ​ជាមួយ​នាង ហៃ​លី ប​ល​វីន មានការ​ពិបាកចិត្ត​យ៉ាងខ្លាំង​ដោយសារ​ដំណឹង​នេះ​។​

​ប្រភព​មួយ​បាន​និយាយថា “​នាង​ធ្លាប់ជា​ស្នេហ៍​ដ៏​អស្ចារ្យ​គ្រា​ដំបូង​របស់គាត់ ហើយ​នៅពេល​គាត់​នៅ​ក្មេង​និង​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ក្នុងនាម​ជា​តារា​ល្បី គាត់​បាន​រៀនសូត្រ​ច្រើនណាស់​ពី​នាង​។ គាត់​ពិបាក​ចិត្តខ្លាំង​ចំពោះ​អ្វីដែល​បាន​កើតឡើង​ចំពោះ​សេ​ឡេ​ណា​។ គាត់​មាន​អារម្មណ៍​ថា​នាង​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់គាត់ ហើយ​គាត់​ចង់ឱ្យ​នាង​រីករាយ​និង​មាន​សុខ​ភាពល្អ​”​។​

​ម្ចាស់​បទ “Sorry” ដ៏​ល្បី​អាយុ ២៤ ឆ្នាំ​រូបនេះ​ត្រូវគេ​ប្រទះឃើញ​យំ​មិន​ឈប់​នៅលើ​ឡាន​របស់គាត់ ខណៈដែល​គាត់​កំពុង​ចេញ​ក្រៅ​ជាមួយ​នាង​ហៃ​លី​កាលពី​សប្តាហ៍​មុន តែ​ប្រភព​ផ្សេងទៀត​បាន​ទទូចថា កា​រយំ​នោះ​គឺ​គ្មានអ្វី​ទាក់ទង​នឹង​ស្ថានភាព​ជំងឺ​របស់​នាង​សេ​ឡេ​ណា​នោះទេ​។​

​ពួកគេ​បាន​ប្រាប់​ទស្សនា​វ​ដ្តី People ថា “​នាង​ហៃ​លី​បានធ្វើឱ្យ​គាត់​សប្បាយ​ចិត្តខ្លាំង​។ គាត់​មាន​អារម្មណ៍មិនល្អ​ដែល​សេ​ឡេ​ណា​មាន​សុខភាព​មិនល្អ ប៉ុន្តែ​វា​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​អារម្មណ៍​អាប់អួរ​របស់គាត់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

តារាចម្រៀង ចា​ស្ទី​ន ប៊ី​បឺ

ទីតាំងផ្សាយពាណិជ្ជកម្ម