​លួច​ដឹកឈើ​វាង​សមត្ថកិច្ច​ហើយ​នៅតែ​ចាប់បាន​ទៀត​

892
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទប់ស្កាត់​បង្ក្រាប បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ​ដែល​បានដាក់​ត្រួតពិនិត្យ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ជិត​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​-​ក្រចេះ​បាន​ស្ទាក់ចាប់​ម៉ូតូ​ជាច្រើន​គ្រឿង​ព្រមទាំង​ដកហូត​ឈើ​ប្រណីត​ជាច្រើន​កំណាត់​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៨​។​

​លោក​ហ៊ុន​សំអឿន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ប្រាប់​ឱ្យដឹងថា​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ម៉ូតូ​ជាច្រើន​គ្រឿង​លួច​ដឹកឈើ​ចេញពី​ក្រុង​ស្ទឹងត្រែង​ក្នុង​គោលបំណង​ទៅកាន់​ខេត្តក្រចេះ​វាង​កន្លែង​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​។

ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច​ក៏​បានចេញ​ប្រតិបត្តិការ​ស្ទាក់​ឃាត់ បាន​ឈើ​ជាច្រើន​កំណាត់​មាន​តូចធំ​វែង​ខ្លី​តាម​ភូមិសាស្ត្រ​ព្រៃ​ចម្ការ​ស្ថិតក្នុង​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​។​រីឯ​ម៉ូតូ​ជា​មធ្យោបាយ​ដឹក​បទល្មើស​ម្ចាស់​នាំគ្នា​ទម្លាក់​ឈើ​គេចខ្លួន​អស់​ពេល​ឃើញ​សមត្ថកិច្ច​ទៅដល់​។​

​លោ​កថា​នេះ​គឺជា​បទបញ្ជា​ពី​ថ្នាក់លើ​ហាម​មិន​ឱ្យមាន​បទល្មើស​ធនធាន​ធម្មជាតិ​ចរាចរ​ចេញពី​ខេត្តស្ទឹងត្រែង​។​ចំពោះ​ឈើ​ដែល​ដកហូត​បាន​ពី​ឈ្មួញ ត្រូវបាន​យកមក​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​​ភ្នំ​ក្រហម​ទុកជា​សម្បត្តិ​រដ្ឋ​៕S/​

​លួច​ដឹកឈើ​វាង​សមត្ថកិច្ច​ហើយ​នៅតែ​ចាប់បាន​ទៀត​

ទីតាំងផ្សាយពាណិជ្ជកម្ម