ដ្រូ​ន​ពិឃាត​របស់​ចិន​អាច​បំបាំងកាយ​និង​បាញ់​កាំជ្រួច​ឡា​ហ្សែ​កំទេច​គោលដៅ​នៅ​ចម្ងាយ​៤០​គីឡូម៉ែត្រ​

3642
ចែករម្លែក

ក្នុងវីដេអូហាត់បាញ់គ្រាប់ពិតមួយកាលពីពេលថ្មីៗ ចិនកំពុងអួតយន្តហោះប្រយុទ្ធគ្មានមនុស្សបើកដ៏មានឥទ្ធិពលបំផុតមួយរបស់ខ្លួន ។

យន្តហោះគ្មានមនុស្សបើក(ដ្រូន)អាចគេចចេញពីរ៉ាដាWing Loong II បានបំផ្លាញគោលដៅដោយជោគជ័យជាមួយនឹងកាំជ្រួចបញ្ជានាំផ្លូវដោយកម្មរស្មីឡាហ្សែររបស់វាក្នុងអំឡុងសមយុទ្ធហ្វឹកហាត់មួយនៅវាលខ្សាច់ ហ្គោប៊ី ,នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន People’s Daily។

ជាដ្រូនប្រយុទ្ធជំនាន់ថ្មីរបស់ចិន Wing Loong IIមានល្បឿន៣៧០គ.ម/ម និងអាចឡើងដល់កំពស់៩.០០០ម៉ែត្រ។វាត្រូវបានប្រព័ន្ធផ្សព្វផ្សាយចិនចាត់ទុកជាដ្រូនដែលអាចតតាំងជាមួយដ្រូនMQ-9 Reaper ដែលជាយន្តហោះគ្មានមនុស្សបើកគួរអោយខ្លាចបំផុតរបស់កងទ័ពអាកាសអាមេរិក។

ត្រូវបានបញ្ចេញដំបូងនៅខែកញ្ញាឆ្នាំមុន Wing Loong IIត្រូវផលិតឡើងដោយសារជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន និងអាចលក់ទៅអោយអ្នកទិញបរទេស។វាមានប្រវែង១១ម៉ែត្រ អាចដាក់គ្រាប់១៤ដើមទម្ងន់៥០០គីឡូក្រាមនិងហោះបាន២០ម៉ោងដោយមិនបាច់ចាក់សាំងជាថ្មី ។ដើរដោយម៉ាស៊ីនកង្ហារ វាអាចបំពេញបេសកកម្មសង្កេតការណ៍ និងប្រយុទ្ធ។

ប្រធានរចនាយន្តហោះនេះ លោកលី គីដុង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ិនហួរថាWing Loong IIអាចជ្រើសយកកន្លែងចុះដោយស្វ័យប្រវត្តិនិងចុះចតគ្រាអាសន្ននៅក្រោមកាលៈទេសៈមិនរំពឹងទុកជាមុន។

Wing Loong IIជំនាន់ថ្មីត្រូវបានបំពាក់ដោយកាំជ្រួចបញ្ជានាំផ្លូវដោយកម្មរស្មីឡាហ្សែរAG-300ដែលអាចវាយប្រហារគោលដៅពីចម្ងាយ៣០ទៅ៤០គីឡូម៉ែត្រ។
កាសែតចិនបញ្ចេញរូបភាពដែលដ្រូនWing Loong IIវាយប្រហារគោលដៅនៅក្នុងការហ្វឹកហាត់។សារព័ត៌មានរដ្ឋនេះអះអាងថា ដ្រូននេះបានវាយចំគោលដៅជាច្រើនដោយប្រើកាំជ្រួចបញ្ជាដោយឡាហ្សែរ

ល្បឿនរបស់វា៣៧០គីឡូម៉ែត្រក្នុងមួយម៉ោង មានន័យថាវាជាយន្តហោះប្រយុទ្ធគ្មានមនុស្សបើកលឿនបំផុតនៅចិន។យន្តហោះប្រភេទនេះលឿនបំផុតនៅពេលបច្ចុប្បន្នគឺដ្រូនMQ-9 Reaperរបស់អាមេរិកដែលហោះបាន៤៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ទោះជាយ៉ាងណារបាយការណ៍មួយនៅឆ្នាំនេះបាននិយាយថាចិនបានអភិវឌ្ឍយន្តហោះគ្មានមនុស្សបើកលឿនជាងសម្លេងឈ្មោះDark Sword។

Dark Sword ត្រូវបានអះអាងថាអាចហោះក្នុងល្បឿន១.១៩០គីឡូម៉ែត្រក្នុងមួយម៉ោង ជាល្បឿនដែលពុំធ្លាប់មានសំរាប់យន្តហោះគ្មានមនុស្សបើកយោធា។

Wing Loong II អាចបំពាក់កាំជ្រួច១៤ដើម

កាលពីឆ្នាំមុន ចិនបានចាប់ផ្តើមផលិតទ្រង់ទ្រាយធំ ដ្រូនទម្លាក់គ្រាប់ធុនCH-5។យន្តហោះនេះអាចដាក់គ្រាប់កាំជ្រួច១៦ដើមនិងហោះបានដល់ទៅ៦០ម៉ោងដោយគ្មានចាក់សាំងបន្ថែម ជាមួយនឹងចម្ងាយហោះ១០.០០០ គីឡូម៉ែត្រ៕ដោយ៖វាសនា

ដ្រូនMQ-9 Reaperរបស់អាមេរិក

ទីតាំងផ្សាយពាណិជ្ជកម្ម