ផ្ទុះទៀតហើយនៅស្រុកសំបូរៈសង្ស័យ​ពុល​ស្រា​ស្លាប់​បី​នាក់​និង​៤១​នាក់​ទៀត​ចូលពេទ្យ

762
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​÷​សេចក្ដីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា​មាន​ពលរដ្ឋ​ចំនួន​បី​នាក់​បាន​ស្លាប់​និង​៤១​នាក់​ទៀត​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​។គេដាក់ការសង្ស័យថា​ពុល​ស្រាស​។​

ជនរងគ្រោះ​មាន​អាកា​រៈ​ធី​ង​ធោ​ង​វិលមុខ​ណែន​ដើមទ្រូង​ស្រវាំងភ្នែក​ឈឺក្បាល​។​ករណីនេះ​បានកើត​ឡើង​ស្ថិតក្នុង​ភូមិ​ដំ​រ៉ែ​ឃុំ​ក្បាលដំរី​ស្រុក​សំបូរ​កាលពី​ព្រលប់​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​។​​មន្ត្រីនគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹងថា មូលហេតុ​បណ្ដាល​ឲ្យ​ពួកគាត់​ពុល​ច្រើន​បែបនេះ ដោយសារ​ពួកគាត់​បាន​ច្រូតស្រូវ​រួចរាល់​ហើយក៏​ធ្វើ​ពិធី​នៅ​ភូមិ​ឃុំ​កើតហេតុ​។​

ពួកគាត់​ក៏​នាំគ្នា​ផឹកស្រា​ស។​ក្នុងចំណោម​អ្នកស្លាប់​៣​នាក់​មាន​ស្ត្រី​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​ដោយ​ណែន​ដើមទ្រូង​ថប់ដង្ហើម​ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លេខ​ក្រោយ​៕S/សរន


ទីតាំងផ្សាយពាណិជ្ជកម្ម