​បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​ឃុំខ្លួន​ជាមួយនឹង​វត្ថុតាង​គ្រឿងញៀន​ជាច្រើន​

900
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កម្លាំង​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​សហ​ការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ចុះ​ស្រាវជ្រាវ​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​១៨៣​ច​.​ខ​/​ង​។​

ដីកា​ចេញ​ដោយ​លោក​ម៉ម​ច័ន្ទ​វណ្ណៈ​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ម្នាក់​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៨​ខែតុលា ។​

​ទទួលបាន​បទបញ្ជា​និង​វិធានការ​អនុវត្តន៍​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​យោងតាម​ដីកា​បង្គាប់​របស់​ចៅក្រម មន្ត្រី​អាវុធ​ហ​ត្ថោះ​យ​ដឹងថា​:​ជនសង្ស័យ​ម្នាក់​នោះ​មាន ឈ្មោះ សៀន សុ​ផា ភេទ ស្រី អាយុ ៣៥​ឆ្នាំ មុខរបរ​គ្មាន បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ។​ឆែកឆេរ​ក្នុងផ្ទះ​របស់​ជនសង្ស័យ

សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​រួមមាន ៖ -​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ១៤​កូន​ថង់​កឹ​ប និង ០២​ថង់​ធំ ស្មើ ៧៥.៥​ក្រាម -​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន ៩៩៦​គ្រាប់​-​ទូរស័ព្ទដៃ ចំនួន ១​គ្រឿង -​ខ្សែក​លោហធាតុ​ពណ៌​លឿង ចំនួន​១​ខ្សែ ប្រវែង​១៩​ស​.​ម​-​ក្រវិល​លោហធាតុ​ពណ៌​សដាំ​ត្បួ​ង ចំនួន​១​គូ​-​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​០១​សន្លឹក​-​កូន​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន ។

​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេ​បញ្ជ​ការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទា​៧​មានជ័យ​បាន​និយាយថា ៖​ជនសង្ស័យ​បាន​សារភាព​ពី​ការប្រកប​របរ​ជួញដូរ​សារធាតុ​ញៀន​មួយរយៈ​មកហើយ​។​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នោ​ថ្ង​ទី​១៩​ខែតុលា​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម