​ជី​ម៉ាក​សរសើរ​កម្ពុជា​ថា​ជា​ដៃគូ​ល្អ​លើ​ទីផ្សារ​លក់​សម្លៀកបំពាក់​និង​ស្បែកជើង​

1163
ចែករម្លែក

​ដោយៈ​ពៅ​និ​មុ​ល​/​ភ្នំពេញៈ​លោក​តំណាង​ឲ្យ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា​ជី​ម៉ាក (GMAC)​បាន​លើកឡើងថា​ឥឡូវនេះ​កម្ពុជា​បានក្លាយ​ជា​ដៃគូ​ជាទី​គាប់ចិត្ត​របស់​ទីផ្សារ​លក់​សម្លៀកបំពាក់ និង​ស្បែកជើង​ពិភពលោក ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​។​

​ជំនួប​ការងារ​កាលពី​ថ្ងៃទី​១៨ តុលា ឆ្នាំ​២០១៨​កន្លងទៅ នៅ​ទីស្តីការក្រសួង លោក អាល​បឺត ថេ​អូ (Albert TEOH) តំណាង​ឲ្យ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានបញ្ជាក់​ជូន​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថា សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦ ។

​ក្នុង​គោលបំណង​ធានា​ការអភិវឌ្ឍ​និង​ធ្វើឱ្យមាន​ភាព​រីកចម្រើន​វិស័យ​វាយ​ន​ភណ្ឌ​និង​កាត់ដេរ​សម្លៀកបំពាក់​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ​ជូន​ប្រជាជន​និង​ចូលរួម​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច​កម្ពុជា​។​
​ ​
​លោក​បាន​ឲ្យ​ដឹង​គោលបំណង​នៃ​ជំនួប​នេះ​ថា​តំណាង​ម្ចាស់​រោងចក្រ​ផលិត​សម្ភារៈ​ធ្វើដំណើរ​ដែល​បាន​ចូល​ជា​សមាជិកសមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អត្ថប្រយោជន៍​ដែល​ទទួលបាន​ពី​សមាគម​បន្ថែម​ពីលើ​ការផ្តល់ជូន​យ៉ាងច្រើន​ពី​រដ្ឋាភិបាល​កម្ពុ​ជារួម​មានការ​ទទួលបាន​នូវ​ពត៌មាន​ទីផ្សារ​សំខាន់ៗ​ការបណ្តុះបណ្តាល​សេវា​ដោះស្រាយ​វិវាទ​ការងារ​និង​ប្រឹក្សា​យោបល់​ឥតគិតថ្លៃ​ជាដើម​។​

​មានប្រសាសន៍​ក្នុងជំនួប​នាឱកាស​នោះ​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បានប្រកាស​គាំទ្រ​ការស្នើ​សុំចូល​ជា​សមាជិកសមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា របស់​តំណាង​រោងចក្រ​ផលិត​សម្ភារ​ធ្វើដំណើរ ដែល​បាន​នឹង​កំពុង​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​ពង្រីក​សក្តានុពល​វិស័យ​វាយ​ន​ភណ្ឌ​ជា​។​ពិសេស​មុខទំនិញ​ផលិត​នៅ​កម្ពុជា​សំដៅ​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​ឱ្យបាន​អតិបរមា​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​និង​ពិភពលោក​។​

​បច្ចុប្បន្ន​តាមរយៈ​ការគាំទ្រ និង​សម្របសម្រួល​របស់​ក្រសួងពាណិជ្ជកម្ម​ចាប់តាំងពី​ឆ្នាំ​២០១១ បានធ្វើ​ឲ្យ​រោងចក្រ​ផលិត​សម្លៀកបំពាក់​ចំនួន​៤៦៣ រោងចក្រ​ផលិត​ស្បែកជើង​ចំនួន​៥៥ និង​រោងចក្រ​ផលិត​សម្ភារៈ​ធ្វើដំណើរ​ចំនួន​១៨ បាន​ចូល​ជា​សមាជិកសមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ហើយ​បច្ចុប្បន្ន​រោងចក្រ​ទាំងអស់​កំពុង​រីក​រាយ​ជាមួយ​ការនាំចេញ​ទំនិញ​ទៅកាន់​គោលដៅ​ទីផ្សារ​ធំៗ​នៅក្នុង​ពិភពលោក​៕S/

​ជី​ម៉ាក​សរសើរ​កម្ពុជា​ថា​ជា​ដៃគូ​ល្អ​លើ​ទីផ្សារ​លក់​សម្លៀកបំពាក់​និង​ស្បែកជើង​

ទីតាំងផ្សាយពាណិជ្ជកម្ម