​ផ្ទុះឡើង​ជាថ្មីទៀត​ហើយក​រ​ណី​ពុល​ស្រាស​ស្លាប់​៣​នាក់​រងគ្រោះ​កើន​ដល់​៤១​នាក់​នៅ​ខេត្តក្រចេះ​

893
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​ចំពោះ​ខេត្តក្រចេះ​ករណី​អ្នកស្លាប់​និង​រងគ្រោះ​ដោយសា​ពុល​ស្រាសរ​ហាក់បី​ជាប់​ចំណាត់ថ្នាក់​ជាងគេ​ក្នុងចំណោម​រាជធានី​ខេត្ត​ទូទាំងប្រទេស​។​ហេតុ​ការ​ដ៏​អាក្រក់​បានកើត​ឡើងជា​ហូ​ហែ​ដែល​បណ្តាលឱ្យមាន​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​និង​ជនរងគ្រោះ​រាប់រយ​នាក់​ផ្សេងទៀត​ត្រូវបាន​គេ​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ជាថ្មី​ម្តងទៀត​អជ្ញាធរ​ខេត្តក្រចេះ​បាន​រាយ​ការឱ្យដឹងថា ព្រឹក ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨​នេះ ករណី​សង្ស័យ​ពុល​ស្រាស នៅ​ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​៣​នាក់ ហើយ​ចំនួន​អ្នករងគ្រោះ​ដែល​បញ្ជូនទៅ​មន្ទីរពេទ្យ​ស្រុក​និង​ពេទ្យ​ខេត្ត​បាន​កើន​ដល់​៤១​នាក់​ហើយ​។

​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា​ការពុល​នេះ​កើតមានឡើង​ក្រោយពី​ពលរដ្ឋ​រស់នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ បាន​ច្រូតស្រូវ​រួច ហើយ​បាននាំគ្នា​ផឹក​ស្រាស​កាលពី​ព្រលប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​។​

ក្នុងចំណោម​អ្នកស្លាប់​៣​នាក់​មាន​បុរស​២​នាក់​និង​ស្ត្រី​ម្នាក់​ដោយបាន​ដាច់ខ្យល់​ស្លាប់​ក្នុង​សភាព​ណែន​ដើមទ្រូង​ថបដង្ហើម​និង​បាន​ដាច់ខ្យល់​ស្លាប់​ជា​បន្តបន្ទាប់​ក្រោយពី​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​សម្រាប់​ករណី​ស្លាប់ និង​ពុល​អ្នកភូមិ​ដែល​អាជ្ញាធរ​សង្ស័យថា ពុល​ស្រាស​នេះ

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់​ផលិត​ស្រាស​មួយកន្លែង​នៅក្នុង​ភូមិ​នោះ​ដើម្បី​សាកសួរ​។​ប៉ុន្តែ​ទោះជា​យ៉ាងណា សមត្ថកិច្ច​នឹង​ខិតខំ​ស្រាវជ្រាវ​បន្តទៀត ដើម្បី​បង្ហាញ​អំពី​មូលហេតុ​ច្បាស់លាស់​។​

​ផ្ទុះឡើង​ជាថ្មីទៀត​ហើយក​រ​ណី​ពុល​ស្រាស​ស្លាប់​៣​នាក់​រងគ្រោះ​កើន​ដល់​៤១​នាក់​នៅ​ខេត្តក្រចេះ​

លោក​លន់ សុផាត​ស្នងការ​នគរបាល​ខេត្តក្រចេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ក្រោយ​កើតហេតុ​ភ្លាមៗ​និង​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ជួយ​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម