ឧកញ៉ាៗ​ថា ក្រោយ​ស្បថ​មុខ​ព្រះ​ឥ​ន្ធ​រួច ដឹកឈើ មិន​ហ៊ាន​ល្មើសច្បាប់​នោះទេ​

1335
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: ក្រុម​ឧកញ៉ាៗ ដែលជា​ម្ចាស់​ក្រុមហ៊ុន​ដេញថ្លៃ​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ថ្លែង​ជាមួយ​អ្នកកាសែត​ថា “​មិន​ថា​” ឧកញ៉ា​ណា​ឬ​ឧកញ៉ា​ណា នោះទេ សុទ្ធតែ​ស្បថ​ជូន​ព្រះ​ឥ​ន្ធ​ទាំងអស់ មិន​ហ៊ាន​ល្មើសច្បាប់​ឡើយ​។ ការលើកឡើង​របស់​ឧកញ៉ា​១​រូប​ខាងលើ គឺ​ក្រោយ​ពេលដែល​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ដេញចាប់​រថយន្ត​ធន់​ធំ ចំនួន​២​គ្រឿង​កាលពី​វេលា​ទាបភ្លឺ ឈានចូល​ថ្ងៃទី​១៩​តុលា​ឆ្នាំ​២០១៨​ចំណុច​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​លោក​ស្វាយ​សុ​វណ្ណា អាវុធហត្ថ​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​រស្មី​កម្ពុជា​ថា នៅវេលា​ទាបភ្លឺ ខណៈ​កំពុង​ធ្វើ​ចរាចរណ៍ ក៏​ស្រាប់​តែមាន​រថយន្ត​ធន់​ធំ​២​គ្រឿង បើក​មកដល់​ចំណុច​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​របស់លោក​។ មន្ត្រី​អាវុធហត្ថ​បាន​លើក​ដំបង​ភ្លើង ដើម្បីអោយ​រថយន្ត​ឈប់ ប៉ុន្តែ​រថយន្ត​ជាន់​ហ្វ្រាំង​ពុំ​ស៊ី ក៏​ជ្រុល​គៀរ​បង្គោល​បញ្ឈរ​ដួល​អស់​មួយ​ដើម​។ ក្រោយមក​លោក​បាន​ដេញ​ដល់​ឃ្លាំង​៩៩៩៩​ស្ទាក់ ត្រួតពិនិត្យ​ច្បាប់​ដឹកទំនិញ​(​ឈើ​) និង​ឯកសារ​រថយន្ត​។ ក្រោយ​ពិនិត្យ​គឺ​រថយន្ត​មាន​ឯកសារ​គ្រប់គ្រាន់ រួមទាំង​ជា​ឈើ​ស្របច្បាប់​(PC)​របស់​ឧកញ៉ា​ស្រ៊ុន​ម៉េង​លាង ដែលមាន​ចុះហត្ថលេខា​ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តមណ្ឌលគិរី​។​

​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី មានប្រសាសន៍ថា រថយន្ត​ខាងលើ​គ្រាន់តែ​គៀរ​បង្គោល​១​ដើម និង​ម្ចាស់​បាន​ចូលមក​សម្របសម្រួល​ដែរ​ហើយ​។ ចំពោះ​ឈើ​លើ​រថយន្ត​សុទ្ធតែជា​ឈើ​ស្របច្បាប់ ចឹ​ង​យើង​គ្រាន់តែ​ពិន័យ លើ​ច្បាប់​ចរាចរណ៍​តែប៉ុណ្ណោះ​។​

​លោក ភោគ ច​ន្ធី មេបញ្ជាការរង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ក៏បាន​បញ្ជាក់ដែរថា មូល​ហេតុដែល​កម្លាំងចម្រុះ​ឃាត់ គឺ​រថយន្ត​នោះ​ខុសច្បាប់​ចរាចរណ៍ មិន​ឈប់​អោយគេ​ពិនិត្យ​តែប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​រថយន្ត​ដឹកឈើ​មានច្បាប់​០២​គ្រឿង​របស់លោក​ឧកញ៉ា​ស្រ៊ុន ម៉េង​លាង ដែល​សមត្ថកិច្ច​ឃាត់​ខាងលើ លោក សាំង សុខុន មេការ​របស់លោក​ឧក​ញ៉ា​ស្រ៊ុន​ម៉េង​លាង បាន​ប្រតិកម្ម​ថា​”​រថយន្ត​លោក ធ្វើដំណើរ​ឆ្លងកាត់​ទី​រួម​ខេត្តមណ្ឌលគិរី​ដឹកឈើ​មាន​ប៉េសេ​(PC)​ត្រឹមត្រូវ​តាមច្បាប់ នៅពេល​យប់​មកដល់​ចំណុច ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ម៉ោង​ជិត​៥​ព្រឹក​មិនទាន់​ភ្លឺ​ទេ ថែមទាំង​មិនទាន់មាន​កម្លាំងចម្រុះ​ផ្នែក​ចរាចរណ៍ មាន​មនុស្ស​ធ្វើការ​នៅឡើយ​។​

​លោក​បន្តថា​” ស្រាប់តែ មាន​កម្លាំង​PM​បាន​ដេញ​ឃាត់​ផុត​ដែន​សមត្ថកិច្ច​របស់ខ្លួន​ទៀត គឺ​ចូលដល់​ទឹកដី​ខេត្តក្រចេះ​នៅ​គីឡូម៉ែត្រ​ចាស់​១២៩(៩៩៩៩)”។ លោក​សាំង សុខុន បាន​បន្តថា​”​ចំណែក​រថយន្ត​០១​គ្រឿង​ខាងក្រោយ​ទៀត ឈប់​ឲ្យ​ពិនិត្យឃើញ​មានច្បាប់​ហើយ​នៅតែ​មិន​ឲ្យ​រថយន្ត​ធ្វើដំណើរ​ទៅមុខ​ដដែល សង្ស័យ​ក្រុម​កុងត្រូលជជុះ​ឃាត់​រក​ផលប្រយោជន៍​ទេ​ដឹង​?​។​

​ឆ្លើយតប​ទៅ​និង​ការឃាត់​រថយន្ត​វ៉េ​អង​ដឹកឈើ​០២​គ្រឿង​ខាងលើ លោក ឧកញ៉ា សឹង្ហ សំអុល បាន ប្រតិកម្ម​ផងដែ​ថា​”​មិន​ថា​” លោក​ឧក ញ៉ា ស្រ៊ុន ម៉េង​លាង ឬ​លោក ទេ​ម្នាក់ៗ​សុទ្ធតែ​ស្បថ​ជូន​ព្រះ​ឥ​ន្ធ​ទាំងអស់​មិន​ហ៊ាន​ល្មើសច្បាប់​ឡើយ តែ​ពួក​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងនោះ ដូច​អ្វីដែល​សម្តេច​មានប្រសាសន៍​ថា​មន្ត្រី​គ្រាប់​ល្ពៅ​ស្ងោ​មិន​ខុស​មែន​!៕

ទីតាំងផ្សាយពាណិជ្ជកម្ម