​ឃាត់ខ្លួន​តម្រួត​ថៃ​២​នាក់​បើករថយន្ត​ចូល​ទឹកដី​កម្ពុជា​ដោយ​គ្មាន​ច្បាប់​អនុ​ញាត្ត​

1127
ចែករម្លែក

​ដោយៈ​បាយ័ន​/​បន្ទាយ​មាន​ជ័​យៈ​តម្រួត​ថៃ​២​នាក់​រួមទាំង​រថយន្ត​ម៉ាក VIGO ពណ៌​ទឹកប្រាក់ សេរី​ឆ្នាំ​២០១៤​មួយគ្រឿង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​កម្លាំង​ប៉ុស្តិ៍​មហោស្រព​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ដោយមាន​ការចូលរួម​សហ​ការណ៍​ជាមួយ​យោធា​(​គ​២)​សឹក​រង​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែតុលា​ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ឯក​ជូ​សុខា​មេបញ្ជាការរង​នគរបាល​ប៉ុ​ស្កិ៍​មហោស្រព​បាន​និយាយថា​ប៉ូលិស​រដ្ឋបាល​ថៃ ២​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​គឺមាន​ឈ្មោះ​ផា​ឡា​ត់​សា​ធិ​ត​អាវុធខ្លី​១​ដើម​ម៉ាក​GLOCK​គ្រាប់​១០​គ្រាប់​។​ម្នាក់ទៀត​ឈ្មោះ​ផាយ​ឡា​ត់​អិន​កាង​អាវុធខ្លី​១​ដើម​ម៉ាក​SIGSAUR​គ្មាន​គ្រាប់​និង​រថយន្ត​ម៉ាក​VIGO ព៌​ណ​ទឹកប្រាក់​សេរី​ឆ្នាំ​២០១៤ ១​គ្រឿង​។​

​លោក​បាន​បន្តថា ការឃាត់ខ្លួន​នេះ គឺ​ដោយសារ​អ្នក​ទាំង​២​បាន​បើករថយន្ត​ចូលមកក្នុង​ទឹកដី កម្ពុជា តាម​គោលដៅ​តា​ម៉ាំង​ដើម្បី​តាមរក​ចាប់​ជនជាតិ​ថៃ​គ្នា​គាត់​។​ប៉ូលិស​ថៃ​ទាំង​២​ចូលមក​ដោយ​មិនមាន​ការស្នើសុំ​សហការ ពី​កម្លាំង​កម្ពុជា​យើង​។​

លោក​បាន​បញ្ជាក់ថា រហូតដល់​ម៉ោង​១១:០០​នាទី​ថ្ងៃខែ​ដដែល ដោយមាន​ការចង្អុលបង្ហាញ​អំពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ នគរបាល​ប៉ុ​ស្កិ៍​មហោស្រព បាន​អប់រំ​ណែនាំ និង​សម្របសម្រួល​រួច​ប្រគល់​តម្រួត​ទាំង​២​នាក់ រួម​នឹង​អាវុធខ្លី ចំនួន​០២​ដើម និង​រថយន្ត ១​គ្រឿង​ខាងលើ​ទៅឱ្យ​ការិយាល័យ​ទំនាក់ទំនង​កម្ពុជា​-​ថៃ​ដើម្បី​បញ្ជូនទៅអោយ​ភាគី​ថៃ​វិញ ៕S/

 

ទីតាំងផ្សាយពាណិជ្ជកម្ម