​គ្រួសារ​រងគ្រោះ​ដោយសារ​រលំ​ផ្ទះ​បានទទួល​អំណោយ​សង្គ្រោះបន្ទាន់​

818
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​មន្ត្រី​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជីក្រែង​បាន​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​សង្គ្រោះបន្ទាន់​របស់​អនុសាខា​កាកបាទក្រហមកម្ពុជា​ចែកជូន​គ្រួសារ​រលំ​ផ្ទះ ឈ្មោះ ហេង រើ​ន អាយុ ៤១​ឆ្នាំ ត្រូវជា​ប្ដី និង ប្រពន្ធ​ឈ្មោះ ស៊ា​ត ហ៊រ អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​សំរោង​ធំ​ឃុំ​អន្លង់​សំណរ​ស្រុក​ជីក្រែង​ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក​ខ្លះៗ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។​

​លោក ឡៅ សុខលាភ បាន​បញ្ជាក់ថា ករណី​រលំ​ផ្ទះ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨ និង​៤០​នាទី​យប់​នាពេល​កន្លងមក ដោយ​គ្រោះមហន្តរាយ​ខ្យល់​កន្ត្រាក់​។​​លោក​បាន​បន្តថា អំណោយ​ដែល​យកទៅ​ចែកជូន​នាពេលនេះ​រួមមាន​អង្ករ​ចំនួន​២៥​គីឡូក្រាម , តង់​ចំនួន​១, មី​ម៉ា​ម៉ា ១​កេស ,​ទឹកស៊ីអ៊ីវ ១​យួរ , ទឹក​សុទ្ធ ២​យួរ និង ថវិកា ៥​ម៉ឺន​រៀល​។​អំណោយ​ទាំងនេះ​វា​ពិតមែន​តិចតួច​ក្តី​តែ​វា​អាចជួយ​សម្រួល​ការខ្វះខាត​បាន​មួយរយៈ​ដែរ​។​

លោក ហេង រើ​ន អាយុ ៤១​ឆ្នាំ ត្រូវជា​ប្ដី និង ប្រពន្ធ​ឈ្មោះ ស៊ា​ត ហ៊រ អាយុ ៤០​ឆ្នាំ​រស់នៅ​ភូមិ​សំរោង​ធំ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង បាន​ថ្លែងអំណរគុណ​ដល់​អនុសា​ខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជីក្រែង ។​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ជា​ប្រធាន ដែល​បាន​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយ​មិន​រើសអើង ព្រោះ​អំណោយ​ទាំងនេះ​វា​ជួយ​សម្រាល​ទុក្ខលំបាក​ខ្លះៗ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ៕S/

​គ្រួសារ​រងគ្រោះ​ដោយសារ​រលំ​ផ្ទះ​បានទទួល​អំណោយ​សង្គ្រោះបន្ទាន់​

ទីតាំងផ្សាយពាណិជ្ជកម្ម