ម៉ាឡេស៊ី​ចាប់​ជនជាតិ​វៀតណាម​៣៩​នាក់​ចំពោះ​ការចូល​នេសាទ​ខុសច្បាប់​

1001
ចែករម្លែក

កាសែតThe Starរបស់ម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី១៨តុលាបានស្រង់សម្តីរបស់ទីភ្នាក់ងារអនុវត្តន៍ច្បាប់សមុទ្រម៉ាឡេស៊ីដែលថា ទូកនេសាទវៀតណាម២ត្រូវបានប្រទះឃើញនៅចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីឆ្នេរមីរីនៃរដ្ឋសារ៉ាវ៉ាក់។នៅទីនោះទូកទាំង២នេះបានចាប់ត្រីប្រមាណ១៥តោន។

កាសែតបាននិយាយថាទូកមួយបានព្យាយាមបើករត់ តែត្រូវបានចាប់បានក្រោយការបើកដេញអស់១ម៉ោង។អ្នកនេសាទដែលត្រូវបានចាប់ខ្លួនមិនមានឯកសារអនុញ្ញាតត្រឹមត្រូវទេ។

ការចាប់នេះជាផ្នែកនៃការបង្រ្កាបធំមួយដោយអាជ្ញាធរម៉ាឡេស៊ីលើការលួចចូលនេសាទខុសច្បាប់ដោយទូកបរទេស។

សូមបញ្ជាក់ថា ជនជាតិវៀតណាមរាប់រយនាក់ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួននៅប៉ុន្មានឆ្នាំមកនេះដោយសារចូលនេសាទខុសច្បាប់៕

ទូកនេសាទវៀតណាមចតនៅជិតកោះលីសុន នៅក្នុងខេត្តក្វាង ង៉ាយ ភាគកណ្តាលវៀតណាម

ទីតាំងផ្សាយពាណិជ្ជកម្ម