អាជ្ញាធរ​ចុះ ពិនិត្យមើល​ការដ្ឋាន​ប្រឡាយ​ស្ទឹងមានជ័យ និង​បន្ត​ជំរុញ​ឲ្យ​ប្រពល​រដ្ឋ​ទៅ​រស់នៅ​លើដី​ឡូ​របស់ខ្លួន ឲ្យ​បាន​លឿន​

863
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: នា​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ អាជ្ញាធរ​ខណ្ឌមានជ័យ​ចុះ​ធ្វើ​ប​ច្ចប្ប​ន្ន​ភាព ប្រជាពលរដ្ឋ​ស្នាក់នៅ​ក្រោម ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​ជំ​ហា​ទី​១ មាន​ចំនួន​១៥៣​គ្រួសារ នៅ​ចំណុច ប្រឡាយ​ស្ទឹងមានជ័យ ស្ថិតនៅក្នុង​សហគមន៍​ទាំង​៨ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​លោក ឡុង ង៉ែត អភិបាលរង​ខណ្ឌមានជ័យ និង​លោក សម សុខ​សែន ស្មៀន​សង្កាត់​ស្ទឹងមានជ័យ​ទី​១ រួម​និង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ បាន​ចុះ​ធ្វើ​ប​ច្ចប្ប​ន្ន​ភាព ប្រជាពលរដ្ឋ​ស្នាក់នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​ជំ​ហា​ទី​១ មាន​ចំនួន​១៥៣​គ្រួសារ ដែល​បានទទួល​ដី​ឡូ រួចហើយនោះ ឲ្យ​ទៅ​រស់នៅ​លើដី​ឡូ​ដែល​អាជ្ញាធរ​បាន​ចាប់ឆ្នោត​បែងចែក​លើដី​ឡូ រួចហើយនោះ​។​

​ប​ច្ច​ប្បន្ន អាជ្ញាធរ​បាន​ដោះស្រាយ​បញ្ហា​ត​ប្រព័ន្ធ​ភ្លើង និង​ត​បណ្តាញទឹក​ចូលក្នុង​តំបន់​មាន​ដី​ឡូ ជូន​ប្រជាពលរដ្ឋ​របស់​សហគម​ន៍ ដើម្បី​ឲ្យ​បងប្អូន​រស់នៅ​មាន​ដី មានទឹក មាន​ភ្លើង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម