ចិន​-​កម្ពុជា ប្រារព្ធ​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី​២ ស្តីពី “​កិច្ចសហប្រតិបត្តិការ​ខាង​វិទ្យុ​និង​ទូរទស្សន៍​”

1345
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ក្រសួងពត៌មាន​កម្ពុជា និង​ចិន បាន​ប្រា​ព្ធ​ធ្វើ​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី​២ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វិទ្យុ និង​ទូរទស្សន៍ កាលពី​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ស​ណ្ឋ​គារ​សុខា​ភ្នំពេញ​។​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងពត៌មាន និង​លោក ហ្វា​ន់ វ៉េ​យ​ភីង (Fan Weiping) ព្រមទាំង​គណៈប្រតិភូ​ចិន​និង​ខ្មែរ បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​នេះ​។​

​លោក ហ្វា​ន់ វ៉េ​យ​ភីង អនុរដ្ឋមន្ត្រី​រដ្ឋបាល​ជាតិ​នៃ​វិទ្យុ​-​ទូរទស្សន៍​ចិន បាន​ថ្លែងឱ្យដឹងថា​៖​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន យើង​បាន​រួមគ្នា​រៀបចំ​ស​ន្នី​សីទ​លើកទីមួយ នៅ​ទីក្រុង​ឆឹង​ទូ​ប្រទេស​ចិន​ដោយ​ជោគជ័យ​។ រយៈពេល​មួយឆ្នាំ​កន្លងទៅនេះ ក្រោម​ការខិតខំ​ប្រឹងប្រែង​របស់​ភាគី​យើង​បានទទួល​សមិទ្ធផល​យ៉ាង​អស្ចារ្យ នៅក្នុង​វិស័យ​ដ៏​ច្រើន​។ សន្និសីទ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ បានក្លាយ​ទៅជា​វេទិកា​ដ៏​សំខាន់​មួយ សម្រាប់​អ្នក​ដែល​ធ្វើការ​ខាង​វិទ្យុ និង​អ្នក​ទូ​រទូ​ស្សន៍ នៃ​ប្រទេស​យើង​ទាំងពីរ បាន​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក បង្កើត​គំនិត​ថ្មី​ប្រមូលផ្តុំ​នូវ​មតិ​ឯកភាពគ្នា និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​រវាង​គ្នា​ទៅវិញទៅមក​។

​លោក​បាន​គូសបញ្ជាក់ថា សម្រាប់​សន្និសីទ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ គឺ​ទីមួយ​បានធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ខាង​សារព័ត៌មាន រវាង​ប្រទេស​យើង​ទាំងពីរ ទទួលបាន​លទ្ធផល​យ៉ាង​ស៊ីជម្រៅ​។ ដើម្បី​ជាការ​អបអរសាទរ ចំពោះ​ព្រឹ​តិ្ត​ការណ៍​ដ៏​សំខាន់ នៃ​ចំណង​ទំនាក់ទំនង​ការទូត​ខួប​ទី​៦០​ឆ្នាំ​របស់​ប្រទេស​ចិន​និង​កម្ពុជា ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​យើង​ទាំ​ពីរបាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​រវាង​គ្នា​ទៅវិញទៅមក ហើយ​សារព័ត៌​មាននៃ​វិទ្យុ​និង​ទូរទស្សន៍​របស់​យើង​ទាំងពីរ​បានធ្វើ​កម្មវិធី​ជាបន្ទាន់​ស្តីពី “​សភាពការណ៍​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ថ្មី​បំផុត​” របស់​ប្រទេស​យើង​ទាំងពីរ និង​បាន​សហ​ការថត​វីដេអូ​ឯកសារ​ក្រោម​ចំណងជើង​ថា ”​ផ្លូវ​មិត្តភាព​កម្ពុជា​ចិន​”​ជាដើម ដែល​ការងារ​នេះ​បានរួម​ចំណែក​យ៉ាងច្រើន​នៅក្នុង​ការបម្រើ​ដល់​ចំណង​មេត្រីភាព នៃ​ប្រទេស​យើង​ទាំងពីរ​ចិន​និង​កម្ពុជា​។ ទី​ពីរ គឺ​សន្និសីទ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ បាន​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​។ ភាគី​យើង​ទាំងពីរ​បាន​បញ្ចាំង​ខ្សែ​វីដេអូ​ភាគ​រឿង​”​ព្រះគ្រូ​ថា​ង​ចេង​ទៅ​ចម្លង​ធម៌​” “​រាជសីហ៍​ក្រាំងមាស​” “​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​អស្ចារ្យ​” ជាដើម​។ ទី​បី គឺ​បើក​ធ្វើ​កិច្ចសហប្រតិបត្តិការ​ខាង​បច្ចេកវិទ្យា​និង​ឧស្សាហកម្ម​។

​លោក​អនុរដ្ឋមន្ត្រី​បាន​បន្ថែមថា បច្ចុប្បន្ននេះ ប្រទេស​ចិន​និង​កម្ពុ​ជាមាន​ជំនឿ​ទុកចិត្ត​គ្នា​យ៉ាងខ្លាំង​ខាង​នយោបាយ និង​ទទួលផល​ប្រយោជន៍​រួមគ្នា និង​ឈ្នះ​ឈ្នះ​ខាង​សេដ្ឋកិច្ច ចក្ខុវិស័យ​ខាង​ការអភិវឌ្ឍ​ប្រកបដោយ​ភាពស៊ីចង្វាក់​គ្នា ព្រមទាំង​បាន​រក្សា​ការផ្លាស់ប្តូរ​យោបល់​គ្នា​ជា​ញឹកញាប់ ចំពោះ​កិច្ចការ​អន្តរជាតិ ដែល​បាន​ក្លាយទៅជា​គំរូ​មួយ​រវាង​ប្រទេស និង​ប្រទេស​រាប់អាន ដោយ​ស្មើភាព​និង​សហការគ្នា​ដោយស្មោះ​ត្រង់​។

​លោក ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ត្រី​ក្រសួងពត៌មាន​បាន​មានប្រសាសន៍ថា​៖ «​ក្រោម​កិច្ចសហប្រតិបត្តិការ​ល្អ ស៊ីជម្រៅ​និង​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ វិស័យ​សារព័ត៌មាន ក៏​ជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​ដទៃទៀត និង​ជា​វិស័យ​គន្លឹះ​ជំរុញ​ដល់​ការអភិវឌ្ឍ​និង​ភាពជោគជ័យ​ដែល រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​មិន​មើលរំលង និង​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​រវាង​ស្ថាប័ន​ព័ត៌មាន និង​សោតទស្សន៍​ប្រទេស​កម្ពុជា​និង​ចិន​»​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថា​« តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​នាំឱ្យ​វិស័យ​វិទ្យុ​និង​ទូរទស្សន៍​របស់​ប្រទេស​កម្ពុជា​ចិន​កាន់តែ​រីកចម្រើន​ស្របតាម​ការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ន​»​។​

​សូមបញ្ជាក់ថា កិច្ចសហការ​រវាង​ទូរទស្សន៍​និង​ទូរទស្សន៍ នៃ​ប្រទេស​ទាំងពីរ គឺ​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​សហការ​ជាមួយ​ទូរទស្សន៍​ខេត្ត​យូ​ណាន ខេត្ដ​គ័​រងស៊ី ទូរទស្សន៍ CCTV និង​មជ្ឈមណ្ឌល អន្តរ​ជាតិចិន​(CICC)​។ ចំណែក​ការសហការ​លើ​វិស័យ​វិទ្យុ​វិញ វិទ្យុជាតិ​កម្ពុជា បាន​សហការ​ជាមួយ​វិទ្យុ​អន្តរ​ជាតិចិន និង​វិទ្យុ​ខេត្ត​គ័​រងស៊ី​។​រីឯ​ផ្នែក​សោតទស្សន៍​វិញ សហការ​ជាមួយ​ខេត្ត​យូ​ណាន និង​មជ្ឈមណ្ឌល​ទូរទស្សន៍ ភាពយន្ត កសិកម្ម ចិន​។ ក្រៅពី​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នេះ នៅមាន​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ទៀត​លើ​វិស័យ​អន​ឡាញ កាសែត ទស្សនា​វ​ដ្តី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម