​កម្ពុជា​ទទួលបាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​ អឺរ៉ុប​លើក​ទី ​១៣ ​នៅ​ឆ្នាំ ២០២០

1344
ចែករម្លែក

​ភ្នំពេញ​៖​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១២ ស្តីពី​អឺរ៉ុប​និង​អាស៊ី​ដៃគូ​សកល​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​ក្រោម​ប្រធានបទ «​ក​សា​អនាគត ជាមួយគ្នា​៖​កា​រលើ​កម្ពស់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ននិងការតភ្ជាប់​ប្រកប ដោយ​ចីរភាព​» បាន​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ​ហើយ​កាលពី​រាត្រី​ថ្ងៃទី ១៨ ខែ តុលា​ម៉ោង​ទៅ​ទីក្រុង​ប្រ៊ុ​សែ​ល​ប្រទេស​ប៊ែ​ល​ហ្សី​ក​។ ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ី អឺរ៉ុប​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់ខ្លួន​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ​និង​យោបល់​ទៅលើ​របៀប​វា​រះ​ដែល​បានគ្រោង​ទុក​។ នេះបើយោងតាមប្រភពព័ត៌មានអ្នករាយការណ៍ពិសេសទូរទស្សន៍ជាតិកម្ពុជា ។

​កម្មវិធី​កិច្ចប្រជុំ​កំពូល​នេះ​នឹង​រៀបចំ​សម័យប្រជុំ​ពេញអង្គ​ចំនួន​ពីរ​ដែល​គ្របដណ្តប់​លើ​បញ្ហា​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជា​បញ្ហា​ប្រឈម​ជាស​កល និង ទម្រង់ការ​ចាកចេញ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​តំបន់ ​និង​អន្តរជាតិ​ដែល​គួរតែអនុញ្ញាត​ឱ្យមាន​ទស្សនៈ​ផ្លាស់ប្តូរ​គ្នា​ដោយ​ត្រង់​នៅក្នុង​បរិបទ​ដែល​រឹតបន្តឹង និង មិន​ផ្លូវការ ។ ជា​ទម្លាប់​ព្រឹត្តិការណ៍​ធំ​ធំ​បួន​ត្រូវបាន​ធ្វើឡើង​នៅ​មុនពេល​កិច្ចប្រជុំ​កំពូល ASEM ដើម្បី​បង្កើន​ការសន្ទនា​ដែល​ពាក់ព័ន្ធ​នឹង (i) អាជីវកម្ម ដើម្បី​អាជីវកម្ម (ii) ប្រជាជន​និង​ប្រជាជន (iii) អ្នកតំណាងរាស្ត្រ​និង (iv) យុវជន ។​

​លទ្ធផល​នៃ​ព្រឹ​ត្ត​ការណ៍​ទាំងនេះ​នឹងត្រូវ​ដាក់​ប​ញ្ជូ​ល​នៅក្នុង​កិច្ចពិភាក្សា​របស់​ថ្នាក់ដឹកនាំ ។ នៅក្នុង​របៀប​វា​រះ​ដែល​បានគ្រោង​ទុក ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋា​ភិ បាល​នៃ​ប្រទេស​អាស៊ី អឺរ៉ុប បានធ្វើការ​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​លើ​ចំណុច​មួយចំនួន​នៃ​ប្រធានបទ​ពិភាក្សា​ក្នុងនោះ ទី​១-​របៀប​វារ​:​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាមួយនិង​គោលដៅ​អាទិភាព​ទាំង ១៧ បានផ្តល់​នូវ​ក្របខណ្ឌ​សម្របសម្រួល​រួមមួយ​សម្រាប់​គ្រប់​ប្រទេស​រួមគ្នា ដោះស្រាយ លើ​បញ្ហា​ប្រឈម​សកល​សំខាន់ៗ​ដែល​អាច​ប៉ះពាល់​ដល់​លទ្ធភាព​របស់​ប្រទេស​នីមួយៗ ក្នុងការ​ជំរុញ​កំណើន​ការកាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​សមធ​ម៌​យ៉េន​ឌ័​រ និង ការផ្តល់​សិទ្ធ​អំណាច​ដល់​ស្ត្រី ជាពិសេស​ការរក្សា​សន្តិភាព និង​ស្ថេរភាព​។

​មេដឹកនាំ​ទាំងអស់​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សារសំខាន់​នៃ​ការតភ្ជាប់​អាស៊ី អឺរ៉ុប ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​និង​ការតភ្ជាប់​ក្នុង​វិស័យ​ថ្មីៗ​ទៀត​ដូចជា​វិស័យ​ពន្ធដារ ការធ្វើ​ឌីជីថល​លូ​ប​នីយកម្ម​សេដ្ឋកិច្ច និង​បរិស្ថាន ព្រមទាំង​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​ដែល​គ​ម្បី​ត្រូវ​ផ្សារភ្ជាប់​និង​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន ដោយ​មិនត្រូវ​ទុក​ឲ្យ​អ្នកណាម្នាក់​ត្រូវបាន​បោះបង់ចោល​នោះទេ​។ ទី​២-​ការ​ជំ​រុ ញ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​សំខាន់បំផុត​ទាមទារ​ឲ្យ​មាន​សន្តិភាព​និង​សន្តិសុខ​ជាមុន និង​ទី​៣.​សន្តិភាព​មិនអាច​សម្រេច​បានមក​ដោយ​ឯកឯង នោះទេ​។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើកទី១២,​ពិធី​ពិសារ​អាហារ​ថ្ងៃត្រង់​ក្នុង​កិច្ចប្រជុំ​ចង្អៀត​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប លើក​ទី ១២ ដោយបាន​ធ្វើការ​គូសបញ្ជាក់​ថា​៖ កម្ពុជា​សូម​សំដែង​នូវ សេចក្តី​រីករាយ​និង​ស្វាគមន៍​ចំពោះ​ការវិវត្តន៍​ជា​វិជ្ជមាន​ថ្មីៗ​នៅ​ឧបទ្វីប​កូរ៉េជាពិសេស​កិច្ចប្រជុំ​កំពូល​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ រវាង​សហរដ្ឋអាមេរិក ​និងកូរ៉េខាងជើង ព្រមទាំង​កិច្ចប្រជុំ​កំពូល​រវាង​កូរ៉េ​ទាំងពីរ​ជាច្រើនលើក​កន្លងមក។កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ទាំងនោះ​គឺជា​ការបោះ​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះ ទៅរក​យុគសម័យ​នៃ​ភាព​ធូរស្រាល​អំណោយផល​ដល់​កិច្ចពិភាក្សា​បន្ត​ស្តីពី​ការបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​និង​ការ​បង្កើតជា​បណ្តើៗ​នូវ​សន្តិភាព​យូរ អង្វែង​ក្នុង​ឧបទ្វីប​កូរ៉េ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​សង្កត់ធ្ងន់​ថា​ច្បាស់​ណាស់​ថា​ដំណើរការ​ឆ្ពោះទៅរក​ការរំលាយ​អាវុធ​នុយ ក្លេអ៊ែរ​ទាំងស្រុង​ស្ថិតនៅ​លើផ្លូវ​មួយ វែងឆ្ងាយ​នៅឡើយនិងទាមទារ​ឲ្យ​មានការ​អត់ធ្មត់​ពី​សំណាក់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ និង សហរដ្ឋអាមេរិក ។ កម្ពុជា​ជឿជាក់ថា អភិក្រម​បដិការ​គួរតែ​ត្រូវបាន​ប្រកាន់យក​ឲ្យ​បាន​ខ្ជ​ប់​ខ្ជួន​ហើយ​ភាគី​ទាំងពីរ​គួរតែ​ធ្វើការ​ជាមួយគ្នា​ក្នុង​ភាពស្មោះត្រង់​ដើម្បី​បង្កើន​ទំនុកចិត្ត​និង​ភាពជឿជា ក់រវាង​គ្នា​និង​គ្នា​ទៅវិញទៅមក។យើង​ស្វាគមន៍​ចំពោះ​ការប្តេជ្ញាចិត្ត​និង​ឆ​ន្ទះ​របស់​អាមេរិក​និង​កូរ៉េ​ទាំងពីរ​ជាពិសេ ស​គោលនយោបាយ​ថ្មី​របស់​សាធារណរដ្ឋ កូរ៉េ​ដើម្បី​ឧបទ្វីប​កូរ៉េ​មួយ​ប្រកបដោយ​សន្តិភាព ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ដែ​ថា​កម្ពុជា​បន្ត​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​រក្សា​ការ អត់ធ្មត់​និង​បន្ត​ប្តេជ្ញា​ប្រកាន់យក​ការសន្ទនា​ប្រកបដោយ​ស្មារតី​ស្ថាបនា និង សន្តិវិធី ដើម្បី​ឈានទៅ​កាត់បន្ថយ​ភាព​តានតឹង​និង​សម្រេចបាន​ការរំសាយ​ទាំងស្រុង​នូវ​អាវុធ​នុយ​ក្លេ អ៊ែរ​ដែល​អាច ត្រួតពិនិត្យបាន និង មិន​វិលត្រឡប់​ថយក្រោយ​ឡើយ​នៅលើ​ឧបទ្វីប​កូរ៉េ ។

​សូម​បញ្ជាក់ដែរថា​នៅក្នុង​ពិធី​បិទ​បញ្ចប់​នូវ​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប លើក​ទី ១២ បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ី​អឺរ៉ុប​ទាំងអស់​បាន​ឯកភាពគ្នា​ក្នុងការ ផ្តល់​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ ក្នុង​ឆ្នាំ​២០២០​ខាងមុខ​។

​ថ្លែង​ទៅកាន់​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ី​អឺរ៉ុប​ក្នុង​ការទទួល​ភាពជា​ប្រធាន​របស់​កម្ពុជា​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប លើក​ទី១៣នៅ​ឆ្នាំ២០២០ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖កម្ពុជា​ពិតជា​មាន​កិត្តិយស​ក្រៃលែង​ក្នុង​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ីអឺរ៉ុបលើក​ទី១៣ក្នុង​ឆ្នាំ២០២០នៅ​រាជធានី​ភ្នំពេញ​ដែល ជា​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ទ្រង់ទ្រាយ​ធំ​លើក​ទី​១និងប្រកបដោយ​សារៈសំខាន់​បំផុត  ​។ សម្តេច​តេ​ជោ​បានបន្តថា​ដោយ​ទទួលស្គាល់​ពី​ការទទួលខុសត្រូវ​ខ្ពស់និងតម្រូវ​ការរៀបចំ​ល្អិតល្អន់​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​នឹង​ខិតខំ​ធ្វើ​កិច្ចការ​ចាំបាច់​គ្រប់យ៉ាង​ដើម្បី​ធានា ឲ្យ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី ១៣ ប្រព្រឹត្ត​ទៅដោយ​រលូន​និង​ទទួលបាន​ជោគ ជ័យ​ដូច​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​កន្លងមក​ពិសេស​ក្នុង​ឋា​នះ​ជា ប្រធាន​កិច្ចប្រជុំ​កំពូល អាស៊ី អឺរ៉ុប កម្ពុជា​ប្តេជ្ញា​ពង្រឹង​ចំណងមិត្តភាព​និង​ភាពជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ ដែល​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​រវាង ប្រទេស​ជា​សមាជិក​តាំង​អស់​ដើម្បី​រួមចំណែក​លើកកម្ពស់​សន្តិ​ភាព និង សន្តិសុខ​ពិភពលោក ក៏ដូចជា​សម្រេច​គោលដៅ​អភិ វឌ្ឍន៍​ប្រកបដោយ​ចីរភាព នៃ​របៀប​វា​រះ​ឆ្នាំ ២០៣០ របស់​អង្គការសហប្រជាជាតិ ។

​សូមបញ្ជាក់ថា​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុបលើក​ទី១២ បាន​បិទ​បញ្ចប់​ទៅក្នុង​បរិយាកាស​ស្និទ្ធស្នាល​និង​រ៉ា​ក់​ទាក់​បំផុត ​នៅ​រសៀល​ថ្ងៃទី១៩តុលា​បន្ទាប់ ពី​ដំណើរការ​ពេញ​រយះពេល​២​ថ្ងៃ ក្រោយពី​ឈានទៅ​ចេញ​សេចក្តីប្រកាស​រួម​ស្តីពី​លទ្ ធផល​នៃ​កិច្ចប្រជុំ​កមពូល​អាស៊ី​អឺរ៉ុប លើក​ទី​១២​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សី​ក ៕

ទីតាំងផ្សាយពាណិជ្ជកម្ម