ថ្ងៃទី​២០ ខែតុលា ២០១៨

1298
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល ល្អ​សម្រាប់​លោកអ្នក​ចរចា​ប​ណ្តា​ក់​ទុន​ឬ​ចុះហត្ថលេខា​អ្វីមួយ​ផង​។ ចំពោះ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ដែរ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសា​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនទាន់​ល្អប្រសើរ​ទេ​ពិសេស ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​បន្តិច​ទើប​ប្រសើរ​។ ការបំពេញ​កិច្ចការងារ​ក៏​ដូច្នេះ​ដែរ​លោកអ្នក មិនអាច​ធ្វេសប្រហែស​ឬ​ធ្វើ​ឱ្យតែបានៗ​នោះឡើយ​ប្រយ័ត្ន​ត្រូវ​ទទួលរង​ការស្តីបន្ទោស​ឬ​ការ វាយប្រហារ​ដោយ​ប្រការ​ណាមួយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​បំពេញ​បំពង់​គ្រាន់ ទប់ទល់​គ្រួសារ​ផង​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​លោកអ្នក​គប្បី​តាំងចិត្ត​ធ្វើការ​និង​ព្យាយាម​អត់ធ្មត់​ពីព្រោះថា ទើប​ឆ្លង​ចូលឆ្នាំថ្មី ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ផង​។ ដោយឡែក សម្រាប់​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា​មានការ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​ក្រុមមនុស្ស​ចាក់​ដោត​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​នានា​ឃើញថា​ជឿនលឿន​គួរសម ហើយ​ធ្វើ​អ្វី ក៏​តែង​ជឿនលឿន​និង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​កក់ក្តៅ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាចបណ្តាក់ទុន​រកស៊ី​ដោយ​ទ្រង់ទ្រាយ​ធំ​និង​អាច​ចេញទៅ​រកស៊ី​ឆ្ងាយ​ជិត​ដោយ​អាច​សម​ដូច​ប្រកប​ទាំងអស់ ហើយ​ការរក​ផល​កម្រៃ​ក៏​គ្រាន់បើ​ជាង​មុន​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​អាច​សាង​ស្នេហ៍​ចាស់​ថ្មី​ដោយ​មិនមាន​ឧបសគ្គ​អ្វី​រារាំងច្រើន​នោះដែរ​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មិន​តានតឹង​អារម្មណ៍​ច្រើន​ខ្លាំងពេក​ឬ​ធ្វើ​អ្វី​មិន​ធ្វេស ប្រហែស​នោះ​ផល​អាក្រក់​ទាំងឡាយ​ក៏​មិន​ហ៊ាន​មក​ក្បែរ​ដែរ​។ ការរស់នៅ​ក្នុង​រង្វង់​គ្រូ​សារ​ទាំង ស្វាមីភរិយា​មើលមុខ​គ្នា​មិនសូវ​ចំ​ប៉ុន្មាន​ទេ​គឺ​តែង​មានការ​ពាក់មុខយក្ស​និង​ប្រឆាំង​គ្នា​។ ចំពោះ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥតមាន​ការរីកលូតលាស់​ទៅមុខ​ទេ​ដូចនេះ គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​លោកអ្នក​ជួប​បញ្ហា​ស្មុ​គ្រ​ស្មា្ញ​ញ​ច្រើន​បន្តិច​ហើយ​បើ​ចេះ​ពុះពារ ឆ្លងកាត់​ឃើញថា​ល្អប្រសើរ​បំផុត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ចូរ​ប្រយ័ត្ន​គ្រោះ ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ដោយសារ​ក្រុមមនុស្ស​កេង​បន្លំ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ទៅមុខ​យឺត​ហើយ​ងាយ​ថយក្រោយ​ណាស់​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការ​ទាក់ទង​ទៅនឹង​ការងារ និង​ដំណើការ​បញ្ហា​ប្រាក់កាស​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផង​។ ការរស់នៅ បើ​លោកអ្នក​មានការ​តាំងចិត្ត​បំពេញការងារ​នោះ​ឃើញថា​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ក៏​លោកអ្នក​អាច​រក​ផល​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​យ៉ាង​ធូរ​ជាង​មុន​បន្តិច​ដែរ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ឱកាស​ប្រពៃ​បំផុត​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​តោង​តែ​ដឹងថា​ទោះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ក្តី ប៉ុន្តែ​បើ​មានការ​អត់ធ្មត់​តស៊ូ​និង​មានការ​ព្យាយាម​នោះ​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​កម្រើក​គួរសម​ឡើងវិញ​ហើយ​ផល​ចំណូល​មាន ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​ទទួលរង​ផល​ប៉ះទង្គិច​អ្វី​ទេ ហើយ​បើ​មាន​នោះ​ត្រឹម​បន្តិចបន្តួច​និង​កើតឡើង​ចំពោះតែ​អ្នក​ដែលមាន​ដួង​រាសី​ថ្ងៃកំណើត​មាន​គ្រោះ​ប៉ុណ្ណោះ​។ ដោយ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។ ​ការធ្វើដំណើរ​មិន​ថា​ទៅ​ទីណា​តែង​ជួប​រឿង​សៅហ្មង​និង​បញ្ហា​ចូល​យាយី​ច្រើន​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​នៅពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែង​មានជោគ​មានជ័យ​មួយចំនួន​ត្រឡប់មកវិញ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​កម្រើក​គួរសម​ឡើងវិញ​ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រឆាំង​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​នៅពេលនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់ ពីព្រោះថា​មានរឿង​រាវ​មិនល្អ​ឈានចូល​នាំ​ពិបាកចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សេចក្តីស្នេហា​ក​ម្លោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែង​មានជោគ​សី​រី​ដែរ​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ធ្វើ​ពិធី​អ្វីមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម