នាយទាហាន​ថៃ​បើកឡាន​បុក​ដើមឈើ​ធ្លាយ​ចេញ​សុទ្ធតែ​ថ្នាំញៀន​

1144
ចែករម្លែក
  • 233
    Shares

នាយទាហានទ័ពអាកាសថៃម្នាក់ត្រូវបានចាប់ខ្លួនជាមួយថ្នាំញៀន៦សែនគ្រាប់និងថ្នាំមេតំហ្វេតាមីនក្រាម៦គីឡូក្រាម ដែលមានតំលៃជាង៨០លានបាត បន្ទាប់ពីបានបើករថយន្តបុកដើមឈើនៅខេត្ត ស៊ូរ៉ាត ថានី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១៨តុលា។

អនុសេនីយ៍ទោ ធីវ៉ា សាយមូន អាយុ៥០ឆ្នាំ ត្រូវបានចាប់ខ្លួនបន្ទាប់ពីថ្នាំញៀនខុសច្បាប់និងវត្ថុខុសច្បាប់ដទៃទៀតត្រូវបានរកឃើញនៅក្នុងរថយន្តរបស់គាត់។

ក្រោយកើតហេតុដែលបណ្តាលអោយអ្នកបើករងរបួស ប៉ូលិសបានទៅដល់កន្លែងកើតហេតុនិងប្រុងនាំលោកធីវ៉ា សាយមូន ទៅកាន់មន្ទីរពេទ្យ តែគាត់បានប្រាប់ប៉ូលិសថាគាត់ជាទាហាននិងមានអាវុធនៅក្នុងឡាន។ពេលពិនិត្យក្នុងរថយន្ត ប៉ូលិសបានរកឃើញថ្នាំញៀនដាក់ក្នុងបាវជី។

ក្រៅពីរថយន្ត ប៉ូលិសរឹបអូសបានថ្នាំមេតំហ្វេតាមីនគ្រាប់៦០០.០០០គ្រាប់ ថ្នាំម៉ាទឹកកក៦គីឡូក្រាម កាំភ្លើង៥ដើម គ្រាប់៨៨ ស្លាកលេខ១៤ ទូរស័ព្ទចល័ត៧និងគ្រឿងអលង្ការមាសរួមទាំងនាឡិកាដៃ។

ក្រោយត្រូវបានចាប់ខ្លួន បុរសនេះបានសារភាពថាខ្លួនត្រូវបានបុរសមីយ៉ាន់ម៉ាម្នាក់ជួល៣សែនបាតអោយនាំថ្នាំញៀនពីស្រុកមួយក្នុងខេត្តឈៀងរ៉ៃ ភាគខាងជើងមកកាន់ភាគខាងត្បូងប្រទេស តែទើបទទួលបានថ្លៃឈ្នួល១សែនបាតហើយក៏មិនដឹងថានរណាជាមេក្លោងរបស់ថ្នាំញៀននេះដែរ។

អាជ្ញាធរជឿថា ថ្នាំញៀនទាំងនេះត្រូវបានគេដឹកឆ្ពោះទៅកាន់ប្រទេសជិតខាងមួយ ដែលនៅកន្លែងនោះថ្នាំញៀនលក់បានថ្លៃជាង៕ដោយ៖វាសនា

នាយទាហានអាកាសថៃ ត្រូវបានចាប់ខ្លួនជាមួយនឹងថ្នាំញៀនសន្ធឹកសន្ធាប់និងកាំភ្លើងកាលពីល្ងាចថ្ងៃ១៨តុលាហើយត្រូវបានបង្ហាញចំពោះអ្នកសារព័ត៌មានកាលពីថ្ងៃ១៩តុលា

ទីតាំងផ្សាយពាណិជ្ជកម្ម