ខ្សែការពារ លូក ស ចុះកិច្ចសន្យា​ថ្មី​រយៈពេល​៥​ឆ្នាំ​ជាមួយ​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

1080
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​កោតសរសើរ​ចំពោះ​ការប្រឹងប្រែង​របស់​ខ្សែ ការពារ លូក ស (Luke Shaw) ដើម្បី​ទទួលបាន​កិច្ចសន្យា​ថ្មី​នៅ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​

​ខ្សែការពារ​ស្លាប​ឆ្វេង​វ័យ​២៣​ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​កាលពី​ថ្ងៃ​ព្រ​ស​ហ្ប​តិ៍ ដោយ​បន្ត​អនាគត​ជាមួយ​ពហុ​កីឡដ្ឋាន Old Trafford រហូតដល់​ខែមិថុនា​ឆ្នាំ​២០២៣ ដោយមាន​ជម្រើស​បន្ត​១​ឆ្នាំ​បន្ថែមទៀត​។​
​ ​
​ទំនាក់ទំនង​របស់ លូក ស ជាមួយ​គ្រូបង្វឹក ម៉ូ​រី​ញ៉ូ តែងតែ​ស្ថិតនៅក្រោម​ការ​ឃ្លាំង​មើល ចាប់តាំងពី​អតីត​គ្រូបង្វឹក​ក្លឹប​ឆេ​ល​ស៊ី​រូបនេះ​ចូលមក​ដឹក​នាំនៅ​ពហុ​កីឡដ្ឋាន Old Trafford កាលពី​ឆ្នាំ​២០១៦ ដោយ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​តែងតែ​រិះគន់​កីឡាករ អង់គ្លេស​រូបនេះ​និង​ទម្រង់​លេង​មិនបាន​ល្អ​។​
​ ​
​ប៉ុន្តែ​វា​ហាក់ដូចជា​ថា អ្នក​ទាំងពីរ​ស្រុះស្រួល​គ្នា ដោយ លូក ស បានបង្ហាញ​មុខ​៩​ប្រកួត នៅ​រដូវ​កាល​នេះ និង​មានឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ផងដែរ​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ បាន​និយាយថា “​លូក ស ស័ក្តិសម​នឹង​ទទួលបាន​កិច្ចសន្យា​ថ្មី​។ គាត់​យល់​ពី​ការ វិ​វ​ឌ្ឍ​របស់ខ្លួន​។ គាត់​ធ្វើ​ការងារ​សកម្ម​នៅ​គ្រប់​ដំណាក់កាល​ហើយ​តែងតែ​ជឿជាក់ លើ​ខ្លួនឯង​ដែល ជាការ​ចូលរួមចំណែក​យ៉ាងសំខាន់​”​។​
​ ​
​លោក​បន្តថា “​លូក ស នៅ​ក្មេង​នៅឡើយ​និង​កំពុង​រីកចម្រើន​ហើយ​គាត់​ត្រូវតែមាន​មោទនភាព ចំពោះ​ខ្លួនឯង​”​។ លូក ស បាន​ផ្ទេរ​ពី​ក្លិប Southampton មក​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត ក្នុងតម្លៃ​២៧​លាន​ផោន​កាលពី​ឆ្នាំ​២០១៤ និង​សប្បាយ​ចិត្តនឹង​កិច្ចសន្យា​ថ្មី​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ លូក ស (Luke Shaw)