សមត្ថកិច្ច​ចម្រុះ​ចាប់​ជនសង្ស័យ​តាម​ដីកា​តុលាការ​រាជធានី​ភ្នំពេញ​

1147
ចែករម្លែក
  • 9
    Shares

​ដោយៈ​គ្រញូង/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៨​កម្លាំង​នគរបាល​នាយកដ្ឋាន​បច្ចេក​ទេស​សន្តិសុខ​ផ្ទៃក្នុង​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​របស់​តុលាការ​រាជធានី​ភ្នំពេញ​។​

 

​ការឃាត់ខ្លួន​នៅ​ចំណុច​ក្រុម​៨ ភូមិ​ឫស្សី​១​ឃុំ​មោង​ស្រុក​មោងឫស្សី​ពាក់ព័ន្ធ​ពីបទ​ក្រុម​ជនប្រដាប់អាវុធ​ប៉ុនប៉ង​ផ្ដូ​ល​រំលំ​រដ្ឋាភិបាល​ស្រន​ច្បាប់​។​នគរបាល​ក្នុង​ប្រតិបត្តិ​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ ប៉េង​សុខា​ហៅ​ម៉ៅ​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ពាម​កោះ​ស្នា​ឃុំ​ពាម​កោះ​ស្នា​ស្រុក​ស្ទឹងត្រង់​ខេ​ត្យ​កំពង់ចាម​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្រុមទី​៦ ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៦៧៥ “​ខ​” ដ​.​ច​.​ន​.​ចុះ​ថ្ងៃទី​០២ ខែតុលា​ឆ្នាំ​២០១៨ ចេញ​ដោយ​លោក​អ៊ឹម វណ្ណ​: ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជាប់ចោទ​ពីបទ​«​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ​និង​សន្និធិ​អាវុធ គ្រឿងផ្ទុះ ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​»​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​,​ខេត្តកំពត​, ខេត្តពោធិសាត់​និង​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​២២​កញ្ញា​ឆ្នាំ​២០១៨ ។​

​ក្រោយពី​ផ្ទុះ​រឿងនេះ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​បានជា​បន្តបន្ទាប់ តែ​ជននេះ​បាន​រត់គេច​មក​ស​ង្ងំ​លាក់ខ្លួន​នៅ​ស្រុក​មោង​ប្ញ​ស្សី​ខេត្តបាត់ដំបង​រហូត​ក​ម្លាំ​ង​ជំនាញ​ស្រាវជ្រាវ​រកឃើញ​ទើប​សហការ​ជាមួយ​ស្នងការ​នគរបាល​ចេ​ត្ត​បាត់ដំបង​ចាប់ខ្លួន​តែម្តង​។ ក្រោយ​ចាប់ខ្លួនបាន​ភ្លាម​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​រូបនេះ​ទៅ​នាយកដ្ឋាន​បច្ចេកទេស សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់ការ​តាមច្បាប់ ៕S/

​សមត្ថកិច្ច​ចម្រុះ​ចាប់​ជនសង្ស័យ​តាម​ដីកា​តុលាការ​រាជធានី​ភ្នំពេញ​

​ ​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម