​ដើរកាត់​ទឹក​ក្បែរ​បង្គោល​ភ្លើង​ឆក់​ស្លាប់​មួយ​រំពេច​

1029
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​នារី​កម្មករ​រោងចក្រ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​ខណៈ​ដើរ​លុយ​ទឹក​មេឃ​កំពុងតែ​ភ្លៀង ទឹក​លិច​ត្រឹម​ស្មងជើង ថា​ទៅលេង​ផ្ទះ​ម្តាយក្មេក ស្រាប់តែ​ដើរទៅ​ក្បែរ​បង្គោល​ប្រអប់​ភ្លើង​របស់​EDC បែរ​ជួប​រឿង​អកុសល​បែបនេះ​តែម្តង​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវលំ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​វេលា​ម៉ោង​១៨​និង​១០​នាទី​ថ្ងៃទី​១៩​តុលា​២០១៨ ។​

​សព​នារី​រងគ្រោះ​មានឈ្មោះ​សូ​ស៊ីណា​ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​ស្នាក់នៅ​និង​ធ្វើការ​រោងចក្រ​នៅ​ម្តុំ​ចម្ការ​ដូង មាន​ស្រុកកំណើត​ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​មានកូន​ប្រុស​ម្នាក់ ឈ្មោះ គុជ សារ ហៅ​(​តូ​នី​)​អាយុ​២​ឆ្នាំ​។​ចំណែក​ប្តី​ខំ​ទៅ​បួស​ដើម្បី​កុំ​ឲ្យ​ព្រាត់​ស្លាប់​តាម​សម្តី​គ្រូទាយ​តែ​នៅ​ព្រាត់​ស្លាប់​ដដែល​។​

​បើតាម​ប្រភពពី​ម្តាយក្មេក​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​កូនប្រសារ​របស់គាត់​បា​ន​ប្រាប់ថា​ពេល​ចេញពី​ធ្វើការ​និង​មកលេង​គាត់​នៅ​ភូមិ​ទួល​ពង្រ ហើយ​ភ្លៀង​បាន​ធ្លាក់ យ៉ាងខ្លាំង និង​រលឹម​រហូត ធ្វើឱ្យ​ទឹក​លិច​ផ្លូវ​អស់​។​

លុះដល់​ម៉ោង​កើតហេតុ​ស្រាប់​តែមាន​គេ​ភ្ញាក់ផ្អើល​ថា​មាន​មនុស្ស​ស្រី​ឆក់​ខ្សែរ​ភ្លើង​ស្លាប់​នៅក្បែរ​បង្គោល​ភ្លើង​ដែល​ជិត​និង​កន្លែង​គាត់​ស្នាក់នៅ​ភ្លាមនោះ​គាត់​ក៏​ស្ទុះ​ទៅ​មើល ក្រែង​កូនប្រសារ​ដែលថា​មកលេង​គាត់​លុះ​គាត់ ចេញមក​មើល​ពិតជា​កូនប្រសារ​គាត់ ពិតមែន ។​

​បច្ចុប្បន្ន​សព​ត្រូវបាន​សមត​កិច្ច​ជំនាញ​កោសល្យវិច័យ​រួច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/.​

​ដើរកាត់​ទឹក​ក្បែរ​បង្គោល​ភ្លើង​ឆក់​ស្លាប់​មួយ​រំពេច​

ទីតាំងផ្សាយពាណិជ្ជកម្ម