សម្លការី​ខៀវ​សាច់គោ​

2875
ចែករម្លែក
  • 9
    Shares

+ គ្រឿងផ្សំ​
– សាច់គោ ៥​ខាំ​
– ខ្ទិះដូង ២​ចានចង្កឹះ​
– អំបិល
– ស្ករស ២ស្លាបព្រាកាហ្វេ
– ទឹកត្រី ១ស្លាបព្រាបាយ
– គ្រឿងការី​ខៀវ ២​ស្លាបព្រា​បាយ​
– ត្រប់​មូល ៣​ខាំ​
– ម្ទេស​ប្លោក ១​ផ្លែ​
– ជីរ​ក្រហម​

+ វិធី​ធ្វើ​
– ហាន់​សាច់គោ​បន្ទះ​តូចៗ​ល្មម ពុះ​ត្រប់​ជា​បួន
– ដាក់​ដាំទឹក​បន្តិច​រួច​ដាក់​សាច់គោ​ចូល​ស្ងោរ​ឲ្យ​ពុះ សឹម​ចាក់​ខ្ទិះដូង ចូល​កូរ​ឲ្យ​សព្វ ទុក​ឲ្យ​ពុះ​រីង​ទឹក​បន្តិច​ចាក់​វា​ដាក់​ចាន​ទុក​មួយអន្លើ
– បន្ទាប់មក​ដាក់​ខ្ទិះដូង​ចូលក្នុង​ឆ្នាំង​បន្តិច​រួច​កូរ​ឲ្យ​ពុះ​ដាក់​គ្រឿងការី​ខៀវ​ចូល​កូរ​ឲ្យ​ស្ងួត​បន្តិច សឹម​ចាក់​សាច់គោ​រម្ងាស់​ខ្ទិះ​ចូល​ទុក​ឲ្យ​ពុះ ទើប​ដាក់​ត្រប់​ចូល​រម្ងាស់​ឲ្យ​ឆ្អិន​ត្រប់ ដាក់ស្ករស ទឹកត្រីចូល និងបង់អំបិលបន្តិច រួច​ហាន់​ម្ទេស​ប្លោក​ដាក់ (​យក​គ្រាប់​ចេញ​) និង​ដាក់​ជីរ​ក្រហម​ចូល​រួច​ជាការ​ស្រេច ៕ ប្រភព​: Ying World Food​

ទីតាំងផ្សាយពាណិជ្ជកម្ម