ប៉ូលិស​ចាប់ខ្លួន​បុរស​ថ្លើមពាសមេឃ​ប្រើ​ឈ្មោះ​ភរិយា​សម្តេច​ក្រឡាហោម ស ខេង ទៅ​សម្លុត​អាជ្ញាធរ​

1081
ចែករម្លែក
  • 452
    Shares

ដោយៈ​មុនី​រ័ត្ន,សរិទ្ធ​/ ភ្នំពេញៈ បុរស​ម្នាក់​ដែល​បាន​ប្រើ​ឈ្មោះ​លោកជំទាវ ញ៉ែម សា​ខន ភរិយា​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅ​គំរាម​មេឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះ​សីហនុ ឲ្យ​ចុះហត្ថលេខា​លើ​ពាក្យស្នើសុំ​ចុះបញ្ជី​ដីធ្លី ត្រូវបាន​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ស្នងការ​នគរបាល​ក្រុងភ្នំពេញ ចាប់ខ្លួន​នៅក្នុង​ភោជនីយដ្ឋាន​តា​ឪ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ និង​បាន​បញ្ជូនមក​តុលាការក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ នេះ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម​ធ្វើការ​សាកសួរ​។

ប៉ូលិស​ចាប់ខ្លួន​បុរស​ថ្លើមពាសមេឃ​ប្រើ​ឈ្មោះ​ភរិយា​សម្តេច​ក្រឡាហោម ស ខេង ទៅ​សម្លុត​អាជ្ញាធរ​

​បុរស​ថ្លើមធំ​រូបនោះ​ឈ្មោះ ម៉ើ​ង លីដា អាយុ​៣៤​ឆ្នាំ មុខរបរ មន្ត្រីរាជការ ស្នាក់នៅ​ក្រុមទី​១១ ភូមិ​បន្ទាយ​ប្រិ​យ៍ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​បុរស​រូបនោះ បាន​សារភាពថា ខ្លួន​ពិតជា​បាន​រត់​ការធ្វើ​ពាក្យស្នើសុំ​ចុះបញ្ជី​ក្បាលដី​ចំនួន​​មួយ​ម៉ឺន​ម៉ែត្រការ៉េ (​មួយ​ហិកតា​) នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយបាន​យក​ពាក្យ​ស្នើសុំ​សិទ្ធិ​កាន់កាប់​ដី ដែលមាន​ឈ្មោះ​លោកជំទាវ ញ៉ែម សា​ខន ភា​រិ​យាស​ម្តេច​ក្រឡាហោម ស ខេង ដោយ​ពុំទាន់​មាន​ស្នាម​មេដៃ (​លោកជំទាវ ញ៉ែម សា​ខន​) ឲ្យ​លោកមា​ច ចាន់ មេឃុំ​បិត​ត្រាំ​ង ចុះហត្ថ​លេខា និង​ប្រថាប់ត្រា​ពិតប្រាកដ​មែន​។​

​ការចាប់ខ្លួន​បុរស​រូបនេះ គឺ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ ២៧២ អ​.​យ​.​ឋ ចុះ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ របស់លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​សំណុំរឿង​យកឈ្មោះ​លោកជំទាវ ញ៉ែម សា​ខន ភរិយា​សម្តេច​ក្រឡាហោម ស ខេង ទៅ​បង្ខំ​ឲ្យ​លោក មា​ច ចាន់ មេឃុំ​បិត​ត្រាំ​ង ចុះហត្ថលេខា​លើ​ពាក្យស្នើសុំ​ចុះបញ្ជី​ដី​៕​សរន

ប៉ូលិស​ចាប់ខ្លួន​បុរស​ថ្លើមពាសមេឃ​ប្រើ​ឈ្មោះ​ភរិយា​សម្តេច​ក្រឡាហោម ស ខេង ទៅ​សម្លុត​អាជ្ញាធរ​

ទីតាំងផ្សាយពាណិជ្ជកម្ម