លេខ​ឈ្នះ​រង្វាន់​ធំ ១ ពាន់​លាន​ដុល្លារ​នៃ​ឆ្នោត​ឡូតូ Mega Millions បាន​ចាប់​រួចហើយ​, សូម្បី​ផ្ល​យ​មេ​វ៉េ​ឌ័​រ​ក៏​ទិញ​ឆ្នោត​ផ្សងសំណាង​ដែរ​!

1169
ចែករម្លែក

​ឆ្នោត​ឡូតូ​ដែលមាន​ទឹកប្រាក់​ធំ​បំផុត​នៅលើ​ពិភពលោក​គឺ ១ ពាន់​លាន​ដុល្លារ​ទើបតែ​ត្រូវបាន​ចាប់លេខ​របស់ខ្លួន​រួចរាល់​។​

​ឆ្នោត​ឡូតូ Mega Millions របស់​អាមេរិក​បាន​ឡើងដល់​ទឹកប្រាក់ ១ ពាន់​លាន​ដុល្លារ​កាលពី​សប្ដាហ៍​មុន ដោយ​ជំរុញ​ឱ្យ​ពលរដ្ឋ​អាមេរិក​នៅ​ទូទាំងប្រទេស​សម្រុក​ទៅ​ហាង​លក់រាយ​និង​ហាង​លក់​គ្រឿង​បរិភោគ​នានា​ដើម្បី​ទិញ​ឆ្នោត​ផ្សងសំណាង​យកលុយ​ដ៏​ធំ​នេះ​ទៅផ្ទះ​។​

​សូម្បីតែ​ម្ចាស់​ជើងឯក​ប្រដាល់ ផ្ល​យ មេ​វ៉េ​ឌ័​រ ក៏​ផ្សងសំណាង​ជាមួយ​ឆ្នោត​នេះដែរ ដោយ​តាម​ដឹង​គឺ​ចំណាយលុយ ២០០០ ដុល្លារ​ទិញ​សន្លឹកឆ្នោត​។​

​អ្នកស្រុក​ដ៏​រំភើប​ញាប់​ញ័រ​បាន​តម្រង់​ជួរ​រាប់​ម៉ោង​ដើម្បី​ទិញ​សន្លឹកឆ្នោត ដែល​ជំរុញ​ឱ្យ​ទឹកប្រាក់​រង្វាន់​កើនឡើង​គួរឱ្យកត់សម្គាល់​។​

​ទឹកប្រាក់ ១ ពាន់​លាន​ដុល្លារ​នេះ​បានធ្វើឱ្យ​ឆ្នោត​ឡូតូ Mega Millions ក្លាយជា​ឆ្នោត​ឡូតូ​ដែលមាន​ទឹកប្រាក់​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ឆ្នោត​សកលលោក ប្រសិនបើ​មាន​អ្នកឈ្នះ​ម្នាក់​គត់​ចេញមក​បើក​លុយ​នេះ​។​

​លេខឆ្នោត​រង្វាន់​ធំ​នេះ​ត្រូវបាន​ចាប់​នៅ​ម៉ោង ២ រសៀល​ថ្ងៃ​សុក្រ​ទី ១៩ តុលា នៅ​អាមេរិក និង មាន​លេខ​ដូចជា ១៥, ២៣, ៥៣, ៦៥ និង ៧០ ជាមួយ​ក្បាល Mega Ball គឺ លេខ ៧​។​

​យោងតាម​ទូរទស្សន៍ CBS ទឹក​រង្វាន់​នេះ​មាន​ជម្រើស​ដក​សាច់ប្រាក់​ដុល​តែម្តង គឺ ៥៦៥ លាន​ដុល្លារ ឬ អ្នកឈ្នះ​អាច​ជ្រើសរើស “​ដក​ប្រចាំឆ្នាំ​” ដើម្បី​យក​ទឹកប្រាក់ ១ ពាន់​លាន​នេះ​តែម្តង តែ​ត្រូវ​ចំណាយពេល ២៩ ឆ្នាំ​ទើប​ដក​អស់​៕ ដោយ៖ កញ្ញាដាលីស

លេខ​រង្វាន់​១​ពាន់​លាន​ដុល្លារ​ពី​ឆ្នោត Mega Millions គឺ ១៥, ២៣, ៥៣, ៦៥ និង ៧០ ជាមួយ​ក្បាល Mega Ball គឺ លេខ ៧

ទីតាំងផ្សាយពាណិជ្ជកម្ម