ដុត​កម្ទេច​សាច់មាន់​និង​ឆ្អឹង​មាន់​ខូចគុណភាព​ដែល​នាំចូល​ពី​ប្រ​ទស​ថៃ​

1330
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​មន្ត្រី​កាំកុងត្រូល​ខេត្ត​និង​ស្រុក​សហការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្ត​និង​មន្ត្រី​ពាក់ព័ន្ធ​ប្រចាំ​នៅ​ច្រក​ភ្នំ​ដី​ស្រុក​សំពៅ​លូន​។​កាលពី​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​បាន​ស្ទាក់ចាប់​សាច់មាន់​ឆ្អឹង​មាន់​ខូចគុណភាព​ចំនួន​៧០​គីឡូក្រាម​ដែល​ពួក​ឈ្មួញ​បង្កប់​ក្នុង​រទេះដឹក​បន្លែ​-​ផ្លែឈើ​នាំចូល​ពី​ប្រទេស​ថៃ​។​ទំនិញ​ត្រូវ​ដុត​កម្ទេចចោល​នៅនឹងកន្លែង​ដើម្បី​ជាការ​ព្រមាន​ចំពោះ​ឈ្មួញ​រកស៊ី​ជួញដូរ​ទំនិញ​ខូ​ខ​គុណភាព​ដែល​ច្បាប់​ហាមឃាត់​។​

​លោក​ហាក់​សុខ​រិ​ន​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា​ដើម្បី​ទប់ស្កាត់​រាល់​ទំនិញ​ខូចគុណភាព​និង​ចូលរួម​ការពារ​សុខភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី បានធ្វើការ​ត្រួតពិនិត្យ​ទំនិញ​នាំចូល​ពី​ប្រទេស​ថៃ​នៅ​មាត់​
​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​នៃ ស្រុក​សំពៅ​លូន​។

​លោក​ហាក់​សុខ​រិ​ន​បានធ្វើការ​អំពាវនាវ​ដ​ល់​ប្រជាពលរដ្ឋ​ជាពិសេស​ស្ត្រី​មេផ្ទះ​សូម​ប្រុងប្រយ័ត្ន​មុននឹង​ទិញ​ទំនិញ​លើ​ទីផ្សារ ពិសេស​ចំណីអាហារ​ហូបចុក​ប្រចាំថ្ងៃ សូម​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ជាមុនសិន ជៀសវាង​ប៉ះ​ទំនិញ​ខូចគុណភាព ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​និង​អាច​បាត់បង់​ជីវិត​ទៅ​អនាគត​៕S/

​ដុត​កម្ទេច​សាច់មាន់​និង​ឆ្អឹង​មាន់​ខូចគុណភាព​ដែល​នាំចូល​ពី​ប្រ​ទស​ថៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម