បំផ្ទុះ​គ្រាប់បែក​ច្រើន​គ្រាប់​នៅ​ស្ថានីយបោះឆ្នោត​នៅ​ទីក្រុង​កា​ប៊ុល​

972
ចែករម្លែក

ការបំផ្ទុះគ្រាប់បែកជាច្រើនបានធ្វើឱ្យកក្រើករញ្ជួយមណ្ឌលបោះឆ្នោតជាច្រើនកន្លែងនៅទូទាំងទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃសៅរ៍ទី២០ខែតុលានេះ ខណៈដែលពួកអ្នកបោះឆ្នោតបានទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតសភាដែលបានពន្យារពេលជាយូរនេះ។

សារព័ត៌មានAFPបានរាយាការណ៍ថាពួកអ្នកបោះឆ្នោតច្រើននាក់ ត្រូវបានគេឃើញរត់ចេញពីសាលារៀនមួយនៅទីក្រុងកាប៊ុល បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកមួយ ដោយអ្នកឃើញហេតុការណ៍ម្នាក់ទៀតបានរាយការណ៍អំពីការផ្ទុះគ្រាប់បែកនៅមណ្ឌលបោះឆ្នោតផេ្សងៗទៀត។

បុរសម្នាក់បានប្រាប់សារព័តមាន AFP ថា “គាត់បានចូលបោះឆ្នោតប៉ុន្តែ បន្ទាប់មកគាត់ត្រូវតែរត់ចេញមកវិញដើម្បីជីវិតរបស់គាត់បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនេះនៅសាលារៀនដែលធ្វើជាមជ្ឈមណ្ឌលបោះឆ្នោតនោះ។ គាត់បានឃើញអ្នករងរបួសជាច្រើននាក់ដែលត្រូវបានជម្លៀសចេញ។

អ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Nasrat Rahimi បានបញ្ជាក់អំពីការបំផ្ទុះគ្រាប់បែកចំនួន២ផ្សេងទៀតនៅក្បែរមណ្ឌលបោះឆ្នោត។

មន្ត្រីម្នាក់បាននិយាយថា មានអ្នកស្លាប់និងរបួសច្រើននាក់ពីការបំផ្ទុះគ្រាប់បែកទាំងនោះ។

ការបំផ្ទុះគ្រាប់បែកទាំងនេះ កើតឡើងបន្ទាប់ពីក្រុមតាលីបង់បានព្រមានឱ្យពួកអ្នកបោះឆោ្នតធ្វើពហិការ មិនទៅបោះឆ្នោត ដើម្បីការពារជិវិតរបស់ពួកគេ ពីការវាយប្រហារ។

អ្នកបោះឆ្នោតឈរជារង់ចាំចូលបោះឆ្នោតនៅស្ថានីយ៍បោះឆ្នោតមួយ នៅទីក្រុងកាប៊ុលនៅថ្ងៃសៅរ៍ទី២០ខែតុលានេះ ក្រោមការការពារសន្តិសុខយ៉ាងតឹងរឹង

ទីតាំងផ្សាយពាណិជ្ជកម្ម