ចៅអធិការ​វត្ត​ព្រែក​ស្តី​ផ្តល់​បច្ច័យ​១៤.០០០​ដុល្លារ​និង​ពីរ​លាន​រៀល​ដល់​មន្ទីរពេទ្យ​ខេត្តពោធិសាត់​

1053
ចែករម្លែក

ដោយៈពស​/​ពោធិសាត់ :​ព្រះឥន្ទ​ត្ថេ​រោ នៅ សុគន្ធ​ថៃ ហៅ​លោក តា​ហួ ព្រះចៅអធិការ និង​ព្រះ​គ្រូសូត្រស្តាំ វត្ត​ហ​ង្សា​បីតិ ហៅ​វត្ត​ព្រែក​ស្តី ស្ថិតក្នុង សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ បាន​នាំយក​បច្ច័យ១៤.០០០ដុល្លារ​អាម៉េរិក​និង​ពីរលាន​រៀល ប្រគល់ជូន​ដល់​មន្ទីរ ពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់កាល​រសៀល​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ ២០១៨ ។​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​លោកស្រី ម៉ែន ផល្លី អភិបាលរង​ខេត្ត​និង​លោកស្រី​អតីត​អភិបាលរង​ខេត្ត​។​

ចៅអធិការ​វត្ត​ព្រែក​ស្តី​ផ្តល់​បច្ច័យ​១៤.០០០​ដុល្លារ​និង​ពីរ​លាន​រៀល​ដល់​មន្ទីរពេទ្យ​ខេត្តពោធិសាត់​

លោក​វេជ្ជបណ្ឌិត ចាន់ សុខា ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត បាន​ជម្រាបជូន​ថា បច្ច័យ​ទាំងអស់នេះ​គឺ​មួយផ្នែក​សម្រាប់​រៀបចំ​បណ្តាញ​ភ្លើង​ដែលមាន​តម្លៃ​១៥.០០០​ដុល្លារ​និង​មួយផ្នែក​ទៀត​សម្រាប់​រួមចំណែក​កសាង​ឃ្លាំង​ឱស​ថ​ដែលមាន តម្លៃ​២២.០០០​ដុល្លារ​ ។​

លោក​បាន​រំលឹកថា​នេះ​មិនមែន​ជា​លើក​ទី​១​នោះទេ កន្លងមក​ព្រះ​តេជគុណ​តែងតែបាន ជួ​យ​ឧបត្ថម្ភ​ទាំង​ថវិកា​និង​សម្ភារ​ដល់​មន្ទីរពេទ្យ​ជា​ញឹកញាប់ មិន​ដែកលខកខាន​ម្តងណា​ឡើយ​។​
​ព្រះឥន្ទ​ត្ថេ​រោ​នៅ សុគន្ធ​ថៃ មាន​សង្ឃ​ដិ​កា​យ៉ាងខ្លី​ថា សូម​ឲ្យ​គ្រូ ពេទ្យ​ទាំងអស់​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​សុជីវធម៌ សីលធម៌ និង​ម៉ឺង ម៉ាត់​ចំពោះ​ការងារ ដើម្បី​ឲ្យ​អ្នក​ជម្ងឺ​មានការ​រីករាយ សប្បាយ ចិត្ត​និង​ឆាប់​ជាសះស្បើយ​។​
​សូមបញ្ជាក់ថា​លោកស្រី​យឹម ណា​រ៉េត នាយិកា​ក្រុមហ៊ុន ណា​រ៉េត​លីមីត​ធី​ត អភិវឌ្ឍន៍​អគ្គិសនី​ក៏បាន​ចូលរួម​ថវិកា​ចំនួន ៤.០០០​ដុល្លារ​សម្រាប់​រៀបចំ​បណ្តាញ​ភ្លើង​ថ្មី​នៅក្នុង មន្ទីរពេទ្យ​នោះដែរ​៕សរន

ចៅអធិការ​វត្ត​ព្រែក​ស្តី​ផ្តល់​បច្ច័យ​១៤.០០០​ដុល្លារ​និង​ពីរ​លាន​រៀល​ដល់​មន្ទីរពេទ្យ​ខេត្តពោធិសាត់​

ទីតាំងផ្សាយពាណិជ្ជកម្ម