​តារាចម្រៀង​ទ្រី​សក្កដា​ពង្រីក​ការងារ​សិល្បៈ​បន្ថែម​តែ​មិនទាន់​ចូល​ជ្រក​ក្នុង​ផលិតកម្ម​

1478
ចែករម្លែក

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​តារាចម្រៀង​ដែល​និយម​និពន្ធ​ទំនុក​បទ​ភ្លេង​ថ្មី​រក្សា​ស្នាដៃ​មិន​ចំឡង​ពី​បរទេស​តារាចម្រៀង​ទ្រី​សក្កដា​បាន​បង្ហើប​ថា​ថ្វីត្បិតតែ​ខ្លួន​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​។ ប៉ុន្តែ​ខ្លួន​មិនទាន់​សង្ឃឹមថា នឹង​អាច​ក្លាយខ្លួនជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​មួយ​នេះ​បានទេ​។

នេះ​បើតាម​ការបញ្ជាក់ របស់​អ្នកនិពន្ធ​វ័យក្មេង​ទ្រី​សក្កដា​ថ្លែងប្រាប់​អ្នក​សា​រព​ត័​មាន​កាលពី​រាត្រី​ថ្ងៃ ទី​១៩ តុលា នៅ​ភោជនីយដ្ឋាន រស្មី​សាច់​អាំង​ទួលគោក នៅ​ខាងក្រោយ​សាលាបឋមសិក្សា​ទួលគោក រួមជាមួយ​នឹង​វត្តមាន​តារាចម្រៀង​តារា​សម្តែង​ជាច្រើន​ដួង​។​ទ្រី​សក្កដា​ដែល​ល្បីឈ្មោះ​ផ្នែក​និពន្ធ​ប៉ុន្តែ​ត្រូវ​លោក​បាន​បដិសេដថា​ទស្សនិកជន​ភាគច្រើន​បាន​ស្គាល់​រូបលោក​តាមរយៈ ការ​ច្រៀង​បទ​ចម្រៀង Original Song ដែល​លោក​បាន​បង្ហោះ​តាម​ប្រព័ន្ធ​យូ​ធូប​។

​លោក​ទទួលស្គាល់ថា​ខ្លួន​មិនអាច​ក្លាយខ្លួនជា​តារាចម្រៀង​បានទេ​ដោយសារតែ​លោក​មាន​សំឡេង​ស្រាល​ហើយ​មិនមែនជា​សំឡេង​ដែល​ត្រូវ​តាម​ការចង់បាន​ហង្ស​មាស​។​ម្យ៉ាង​មកពី​លោក​មិន​ចង់​ឡូ​កឡាក់​នៅក្នុង​ហង្ស​មាស​ក្រៅពី​អាជីព​ជា​អ្នកនិពន្ធ​នោះ​ផង​ទើប​លោក​មិន​ប្រឹង​ស្វះស្វែង​ដើម្បី​ឈោង​យក​អាជីព​ចម្រៀង​មួយទៀត​នៅក្នុង​ហង្ស​មាស​។

​លោក​ថា​រយ​:​ពេល​ជាង​២​ឆ្នាំ​នៅ​ហង្ស​មាស​លោក​បាន​និពន្ធ​បទ​ចម្រៀង​ឲ្យ​ហង្ស​មាស​បាន​ប្រមាណ​ជាង​៣០០​បទ​មក​ហើយដោយ​ភាគច្រើន​សុទ្ធតែជា​បទ​និពន្ធ​ថ្មី​និង​ជា​បទ​ផ្តោតលើ​យុវវ័យ​ដោយ​ក្នុងចំណោម​បទ​ទាំងនោះ​ក៏មាន​ការដឹកនាំ​សម្ដែង​ដោយផ្ទាល់​របស់លោក​ផងដែរ​។​

​លោក​ទ្រី​សក្កដា​ថ្លែង​ឲ្យ​ដឹង​ពី​មូល​ហេតុដែល​នាំ​ឲ្យ​លោក​សម្រេចចិត្ត​ធ្វើ​ខួបកំណើត​ក្នុង​ភោជនីយដ្ឋាន​«​រស្មី​សាច់​អាំង​»​ថា​គឺ​ដោយសារតែ​លោក​ក៏មាន​តំណែង​នៅក្នុង​ភោជនីយដ្ឋាន​មួយ​នេះ​ក្រៅពី​ការងារ​សិល្ប​:​។​លោ​កថា​នេះ​ជា​ពិធី​ខួប​លើក​ទី​២​បន្ទាប់ពី​ឆ្នាំ​២០១៦​ក៏​ធ្លាប់ធ្វើ​ធំ​ម្ដង​ដែរ​ដែល​ការចំណាយ​ធ្វើ​ឆ្នាំនេះ​គឺ​ដើម្បី​ពង្រីក​ប្រជាប្រិយ​ក្នុង​វិស័យ​ចម្រៀង​ឯករាជ្យ​ដែល​លោក​ទទួលជោគជ័យ​៕S/

​តារាចម្រៀង​ទ្រី​សក្កដា​ពង្រីក​ការងារ​សិល្បៈ​បន្ថែម​តែ​មិនទាន់​ចូល​ជ្រក​ក្នុង​ផលិតកម្ម​

​ ​