តាម​បង្ក្រាប​អ្នក​ជក់​គ្រឿងញៀន បែរ​ប៉ះចំ​មេ​ជួញដូរ ឃាត់ខ្លួន​៣​នាក់ ជាមួយ​ថ្នាំញៀន​ជិត​កន្លះ​គីឡូក្រាម​

1934
ចែករម្លែក
  • 583
    Shares

​ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ចំនួន​៣​នាក់ ស្រី​ម្នាក់ ក្នុងនោះ​មេ​ជួញដូរ​ប្រចាំ​ភូមិ​ម្នាក់​ផង ត្រូវបាន​កម្លាំង​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ ដឹកនាំ​ផ្ទាល់​ដោយ​លោក វរសេនីយ៍ត្រី ម៉ន វុ​ធី អធិការ​ង​ផ្នែក​គ្រឿងញៀន រួមជាមួយ​កម្លាំង​នគរបាល ដឹកនាំ​ដោយ​លោក ប៉ាល់ យុ​ត្ថា នាយប៉ុស្តិ៍​កា​កាប​១​ក្រោម​បញ្ជា​រលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ ចុះទៅ​បង្ក្រាប​ចាប់​ឃាត់ខ្លួន ដកហូត​បាន​ថ្នាំញៀន​ជិត​០,៥​គីឡូក្រាម សម្ភារៈ ឧបករណ៍​ជក់​មួយចំនួន និង​ឧបករណ៍​កាច់​សោ​ម៉ូតូ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ណ​ឭ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​ទាំង​៣​នាក់ ទី​១ ឈ្មោះ ឯម វិបុល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ជា​ម្ចាស់ផ្ទះ ហើយក៏​ជា​ម្ចាស់​ថ្នាំ រស់នៅ​ផ្ទះកើតហេតុ​។ ទី​២ ឈ្មោះ ឡឹ​ក ប្រុស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​សំណង់ រស់នៅ​ភូមិ​ចំការ​ស្បូវ ឃុំ​អង្គ​ពពេល ស្រុក​គង់​ពិសី ខេត្តកំពង់ស្ពឺ​។ ទី​៣ ឈ្មោះ ស្រី ពៅ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ បុគ្គលិក​ខារ៉ាអូខេ ស្នាក់នៅ​កន្លែងធ្វើការ​ភូមិ​ត្រពាំង​ល្វា ក្បែរ​កន្លែងកើតហេតុ មាន​ស្រុកកំណើត ឃុំ​អង្គ្រង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ត្រូវជា​សង្សារ​ម្ចាស់ផ្ទះ​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ បន្ទាប់ពី​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​រាយការណ៍ ទីតាំង​ខាងលើ ផ្តល់​ជម្រក​ឲ្យ​ក្រុម​អ្នក​ជក់​ថ្នាំញៀន​ចូលទៅ​ជក់​ទីនោះ ដោយ​មិន​នឹកស្មានថា​មាន​ថ្នាំ​ដល់​ថ្នាក់​នឹង លុះ​កម្លាំង​ប៉ុស្តិ៍​ចុះទៅ និង​សុំ​អន្តរាគមន៍ កម្លាំង​ជំនាញ​អធិការដ្ឋាន ចុះទៅ​បង្ក្រាប​ចាប់​ឃាត់ខ្លួន បែ​ជា​ឆែកឆេរ​ស្រាប់តែ​ប្រទះឃើញ​ថ្នាំញៀន​ពីរ​ស្បោង​ធំ និង​ថង់​តូច​មួយ​សរុប​ទម្ងន់​ជិត​០,៥​គីឡូក្រាម ដែល​ម្ចាស់ផ្ទះ​លាក់ទុក ខាងក្រោយ​កញ្ចក់​ឆ្លុះ​មុខ ក្រៅពីនោះ​ដកហូត​សម្ភារៈ​ពាក់ព័ន្ធ ឧបករណ៍​កាច់​សោ​ម៉ូតូ និង​ឧបករណ៍​ជក់​មួយចំនួនទៀត​។​

​ជនសង្ស័យ​ក្រោយពី​ឃាត់ខ្លួន​បាន រួមជាមួយ​វត្ថុតាង សមត្ថកិច្ច​នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម