​កាកបាទក្រហម​បន្ទាយ​មានជ័យ​ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

946
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កាកបាទក្រហមកម្ពុជា​ផ្តល់​អំណោយ​ដល់​គ្រួសារ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ភ្នំស្រុក​កាលពី​រសៀល​ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨​។

​លោកស្រី​រួម សុភ័ណ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​លោកស្រី​ឆាន់​ច័ន្ទ​សោភា​លោកស្រី​ស្រី សុខុម​អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​លោក​សាន​ឃិត​នាយក​ប្រតិបត្តិ​និង​មន្ត្រី​បាន​នាំយក​អំណោយ​មនុស្ស​ធ៌​ម​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ទៅជូន​គ្រួសារ​ពលរដ្ឋ​២៤​គ្រួសារ នៅឯ​ភូមិ​គោក​តា​សុខ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក​ដែលមាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង លាយឡំ​ខ្យល់​កន្ត្រាក់​បង្ក​ឱ្យ​របើក​ខូចខាត​ដំបូល​និង​តួ​ផ្ទះ​ពលរដ្ឋ​អស់​១០​ខ្នង​។​

ក្រុមការងារ​កាកបាទ​ក្រហម​កម្ពុជា​ចេ​ត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​និង​នាំយក​នូវ​សម្ភារៈ អំណោយ​មនុស្សធម៌ មក​ផ្តល់ជូន​នា​រសៀល​នា​ថ្ងៃ​បន្ទាប់​ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ ២៥ គីឡូក្រាម ត្រីខ ១០​កំប៉ុង មី ១​កេស​ក្នុងនោះ​រួមមាន​ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូម្សៅ ភួយ មុង សារុង ក្រមា​និង​ថវិកា​មួយចំនួន ក្នុងនោះ​ផងដែរ ៕S/

​កាកបាទក្រហម​បន្ទាយ​មានជ័យ​ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម