សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ជួប​សំដែង​ការគួរសម ជាមួយ​លោក ប៊ី​ណា​លី យី​ដី​រី​ម ប្រធានរដ្ឋសភា​តួ​ក​គី​

- សម្ដេច​តេ​ជោ​អញ្ជើញ​បើក​វេទិកា​សេដ្ឋកិច្ចកម្ពុជា​-​តួ​ក​គី

1424
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​២០​តុលា ដែលជា​ថ្ងៃទី​១ នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ នៅ​ទីក្រុង​អី​ស្តា​ន​ប៊ុល សាធារណរដ្ឋ​តួ​ក​គី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំដែង​ការគួរសម ពិភាក្សា​ការងារ និង​អញ្ជើញ​ទទួលទាន​អាហារ​ការងារ​ពេល​ថ្ងៃត្រង់​ជាមួយ លោក ប៊ី​ណា​លី យី​ដី​រី​ម (Binaly Yidirim) ប្រធានរដ្ឋសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី​តួ​ក​គី​។

​នៅមុន​ពិធី​ទទួលទាន​អាហារ​ថ្ងៃត្រង់ មេដឹកនាំ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​តួ​ក​គី គឺ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​លោក​ប្រធានរដ្ឋសភា​តួ​ក​គី បាន​អញ្ជើញ​ជួបពិភាក្សា​គ្នា​ទល់មុខ​គ្នា ដើម្បី​ធ្វើការ​ពិភាក្សាគ្នា​យ៉ាង​ស៊ី​ជំរៅ​ទាក់ទិន​ទៅនឹង​ការ​រិត​ចំណង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​តួ​ក​គី ឲ្យ​កាន់តែ​រឹងមាំ​និង​រីក ចម្រើន​ទ្វេ​ឡើង​ថែមទៀត ពិសេស​គម្រោង​នៃ​ការបើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ព្រះរាជា​ណា ចក្រ​កម្ពុជា នៅ​សាធារណរដ្ឋ​តួ​ក​គី​ឲ្យ​បាន​ឆាប់រ​ហ័យ​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន បន្ទាប់ពី​ប្រទេស​តួ​ក​កី បាន​បើក​ស្ថាន​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន នៅ​រាជធានី​ភ្នំពេញ កាលបី​ឆ្នាំ​២០១៣​កន្លងទៅ​។

​ក្នុងជំនួប​ទល់មុខ​គ្នា​នោះដែរ សម្តេច​តេ​ជោ និង​លោក​ប្រធានសភា​តួ​ក​គី បានធ្វើការ​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​ការជំរុញ​ទំនាក់ទំនង​លើ​វិស័យ​ការទូត ការផ្លាស់ប្តូរ​យោបល់​ទៅលើ​ការជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម វិនិយោគ​ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត ក្នុងនោះ រួមទាំង​ការជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​តួ​ក​គី មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជំ រុញ​កំណើន​ទេសចរណ៍ ពាណិជ្ជកម្ម និង​ការវិនិយោគ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​លោក​ប្រធានសភា​តួ​ក​គី ក៏បាន​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅកាន់​បញ្ហា​ទ្វេភាគី បញ្ហា​ពហុភាគី បញ្ហា​តំបន់ និង​អន្តរជាតិ ពិសេស​ការបង្កើន​ជំនឿ​ទុកចិត្ត​និង​ជួយ​គ្នា​ទៅវិញទៅមក​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី ពហុភាគី តំបន់ និង​អន្តរជាតិ ដែល​ផ្តល់នូវ​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។

​សម្តេច​តេ ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ទៅកាន់ លោក​ប្រធានសភា​ដែរ​ថា សម្តេច​តែងតែ​ចង់​មកកាន់ ប្រទេស​តួ​ក​គី​នេះ​ជា​យូរ​មកហើយ ព្រោះថា​តួ​ក​គី​គឺជា​ដែនដី នៃ​ការតភ្ជាប់​ទ្វីបអាស៊ី និង​ទ្វីបអឺរ៉ុប និង​បាន​ចាត់ទុកថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ និង​ជា​លើកដំបូង​បំផុត ក្នុង​ប្រវត្តិ សាស្ត្រ នៃ​មេដឹកនាំ​កម្ពុជា​ដំបូង​គេ ដែល​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ការងារ នៅ​សាធារណរដ្ឋ តួ​ក​គី​។ ក្នុងជំនួប​ពិភាក្សា​ការងារ​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​ប្រធានសភា តួ​ក​គី បានធ្វើការ​ផ្លាស់ប្តូ​រទ​ស្សនា​គ្នា ក្នុងការ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នូវ​ដំណើរ​ទស្សនកិច្ច ពី​គ្រប់ កម្រិត​ទាំងអស់ នៃ​ប្រទេស​ទាំងពីរ ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​កាន់តែ​មា​នក​ម្រិ​ត​ខ្ពស់​ថែមទៀត​។​

​បន្ទាប់ពី​បាន​ចំណាយពេល​នៃ​ជំនួប​ពិភាក្សា​ទល់មុខ​គ្នា​រួចមក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​លោក​ប្រធានសភា​តួ​ក​គី បាន​អញ្ជើញ​លំហែកាយ​ក្នុង​បរិវេណ នៃ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​អី​ស្តា​ន​ប៊ុល ពិសេស​ការ​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ មាត់ សមុទ្រ​មុន​និង​ពិធី​ទទួលទាន​អាហារ​ការងារ​ពេល​ថ្ងៃ​។ លោក​ប្រធានរដ្ឋសភា​តួ​ក​គី​មានប្រសាសន៍​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គ​ណះ ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានជ្រើសរើស​យក​ប្រទេស​តួ​ក​គី​សម្រាប់​ដំណើរ បំពេញ​ទស្សនកិច្ច​ការងារ​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ ដែល ទើប​មាន​អាយុ​២០​ឆ្នាំកន្លងមក​។ លោក​ប្រធានសភា​បាន​ឯកភាព​ទៅនឹង​ទស្សនៈ​លើកឡើង របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​ពី​គ្រប់​កម្រិត​ទាំង អស់ ក្នុងន័យ​ជំរុញ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ខ្ពង់ខ្ពស់ ថែមទៀត​។

​បន្ទាប់មក​លោក ប៊ី​ណា​លី យី​ដី​រី​ម ប្រធានរដ្ឋសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី​តួ​ក​គី បាន ប្រារព្ធ​រៀបចំ​នូវ​ពិធី​ទទួលទាន​អាហារ​ការងារ​ពេល​ថ្ងៃត្រង់ ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គ​ណះ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ នៅ​ទីក្រុង​អី​ស្តា​ន​ប៊ុល សាធារណរដ្ឋ​តួ​ក​គី​។

​សូម​បញ្ជាក់ដែរថា តួ​ក​គី​និង​កម្ពុជា ជា​ប្រទេស​ដែល មាន​អារ្យធម៌​យូរ​លើង​ណាស់​មកហើយ ក្នុងនោះ​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ចក្រភព​អង្គរ ហើយ​ប្រទេស​តួ​ក​គី​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ចក្រភព​ប៊ី​ហ្សេ​ន​ថា​ញ់ (Byzantine) និង​បន្ទាប់មក​ចក្រភព​អូ​តូ​ម៉​ង់ (Ottoman)​។ បើទោះបីជា​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​តួ​ក​គី មាន​ចំណងមិត្តភាព​ផ្នែក​ការទូត​ទើបតែ​ជាង​ពីរ​ទសវត្សរ៍​ក៏ពិតមែន ប៉ុន្តែ​ទំនាក់ទំនង នៃ​ប្រទេស​ទាំងពីរ​មាន​ភាពរឹងមាំ ដោយ​ឈរលើ​គោលការណ៍​ជំនឿ​ទុកចិត្ត​គ្នា និង​គោរព​គ្នា មិន ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ផង​ខ្លួន ពិសេស​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ផ្នែក​សេដ្ឋកិច្ច សង្គម នយោបាយ និង​ការទូត​។ ជាក់ស្តែង​ប្រទេស​ទាំង​ពីរបាន​គាំទ្រ​បេក្ខភាព​គ្នា​ទៅវិញទៅមក ក្នុង​បណ្តា​ស្ថាប័ន​អន្តរជាតិ​ផ្សេងៗ​។

​បន្ទាប់មក​នៅ​រសៀល​ថ្ងៃ​ដដែល​នោះដែរ សម្តេច​តែ​ចោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា តួ​ក​គី​។ វេទិកា​ធុរកិច្ច​កម្ពុជា តួ​ក​គី ដែល​ធ្វើឡើង នៅ​ទីស្នាក់ការ​សភាពាណិជ្ជកម្ម​អី​ស្តា​ន​ប៊ុល មានការ​អញ្ជើញ​ចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋា​ភិ បាល ផ្នែក​ឯកជន​តួ​ក​គី និង​ឥស្សរជន​និង​ផ្នែក​ធុរកិច្ច ទៅ​ពី​ព្រះរ​តា​ជាណា​ចក្រ​កម្ពុជា​ជាច្រើនរូប​។ នៅក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នោះដែរ បន្ទាប់ពី​ការ​ស្តាប់​នូវ​បទ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ផ្នែក​ធុរកិច្ច​តួ​ក​គី​រួចមក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​តួ​ក​គី​។​

​បន្ទាប់មក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ធ្វើជា​សាក្សី នៃ​ពិធី​ចុះហត្ថលេខា​លើ ឯកសារ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​សភាពាណិជ្ជកម្ម​កម្ពុជា ដែលមាន​អ្នកឧកញ៉ា គិត ម៉េង ជា ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ជាមួយនិង​លោក​ប្រធានសភា​ពាណិជ្ជកម្ម​តួ​ក​គី ដើម្បី​រិត​ចំណង​សាមគ្គី​រវាង​ស្ថាប័ន​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​។ សូមបញ្ជាក់​ដែ​ថា នៅក្នុង​ពិធី​ចុះ ហត្ដ​លេខា​នោះដែរ ស្ថាប័នឯកជន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា តួ​ក​គី បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​ពីគ្នា ទៅវិញទៅមក​ផងដែរ​។

​បន្ទាប់មក​នៅ​រាត្រី​ថ្ងៃ​ដដែល​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ធ្វើដំណើរ ទស្សនា​ទីក្រុង​អ៊ី​ស្តា​ន​ប៊ុល តាម​នាវា​ទេសចរណ៍​លើ​ផ្ទៃ​ទឹកសមុទ្រ​។ សូម​បញ្ជាក់ដែរថា សាធារណ រដ្ឋ​តួ​ក​គី​មាន​ផ្ទៃក្រឡា​ទំហំ​ជាង​៧៨៣​ពាន់​គីឡូ​ម៉ែត្រក្រឡា ដែលមាន​ព្រំដែន​ជាប់​និង​ប្រទេស អា​មេ​នី អា​សៃ​បៃ​ហ្ស​ង់ ប៊ុល​ហ្ការី ហ្ស​ក​ហ្សី ក្រិ​ក អឺ​រ៉ង់ អី​រ៉ា​ក់ និង​ស៊ី​រី និង​មាន​ប្រជាជន​រស់នៅ ជាង​៨០​លាន​នាក់​។ រដ្ឋធានី​របស់​សាធារណរដ្ឋ​តួ​ក​គី គឺ​អង់កា​រ៉ា​។ លើ​វិស័យសេដ្ឋកិច្ច សាធារណរដ្ឋ​តួ​ក​គី មាន GDP សរុប ២​ពាន់​១៧៣​ទីលាន​ដុល្លា​អាមេរិក ក្នុងនោះ GDP សម្រាប់​មនុស្ស ម្នាក់ៗ មាន​២​ម៉ឺន​៦​ពាន់​៩០០​ដុល្លា​។ កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​៧% ផលិតផល​ក្នុងស្រុក​តាម​វិស័យ ក្នុងនោះ​សេវាកម្ម​មាន​ជាង​៦១% ឧស្សាហកម្ម​ជាង​៣១% និង​កសិកម្ម​មាន​ជា​៦%​។ ការនាំចេញ​សំខាន់ៗ​របស់​តួ​ក​គី គឺ​សម្លៀកបំពាក់ គ្រឿង​ម្ហូប ក្រណាត់ គ្រឿង​ដែក និង​សម្ភា​រះ​ដឹក ជ​ញ្ជួ​ន ដោយឡែក​សម្រាប់​ការនាំ​ចូលរួម​មាន គ្រឿង​ម៉ា​ស៊ិន ប្រេង វត្ថុ​គីមី ផលិតផល​ពាក់ កណ្តាល​សម្រេច និង​សម្ភា​រះ​ដឹកជញ្ជូន​។ លើ​ទំនាក់ទំនង​ការទូត​កម្ពុជា​បាន​ភ្ជាប់​តំនាក់​ទំនង​ការទូត​ជាមួយ​តួ​ក​គី នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​១៩៩៤ ក្នុងនោះ​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា​ឆ្នាំ​២០១៣ សាធារណរដ្ឋ​តួ​ក​គី បាន​បើក​ស្ថាន​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​កម្ពុ​ជាមាន​ស្ថាន ឯកអគ្គ​កុងស៊ុល​កិត្តិយស​ចំនួន​ពីរ នៅ​សាធារណរដ្ឋ​តួ​ក​គី ក្នុងនោះ​កម្ពុជា​គ្រោង​និង​បើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ខ្លួន នៅ​ទីក្រុង​អង់កា​រ៉ា នៅ​ឆ្នាំ​២០១៩​ខាងមុខ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម