គួរ​អាណិត​ណាស់​! សត្វ​ឆ្កែ​ខាំ​ប្រហារ​ក្មេងប្រុស​-​ស្រី​២​នាក់​បងប្អូន រងរបួស​ធ្ងន់ធ្ងរ​

1058
ចែករម្លែក
  • 60
    Shares

​ដោយ​: ចាន់តូ / ភ្នំពេញ​: ក្មេងប្រុស​ស្រី​២​នាក់​បងប្អូន​ត្រូវបាន​សត្វ​ឆ្កែ​របស់​អ្នកជិតខាង​ដេញតាម​ខាំ​ជា​បន្តបន្ទាប់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ កូនស្រី​បង​រងរបួស​រយះ​ពេញ​ផ្ទៃមុខ ភ្នែក ចំណែក​កូន​ប្អូន​រងរបួស​មុត​ធ្លាយ​បំពង់ក ស្លឹកត្រចៀក បង្ក​ឲ្យ​ព្រួយ​បារ​ម្មណ៍ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹកបញ្ជូន​ក្មេងរងគ្រោះ​ទាំង​២​នាក់​បងប្អូន​ទៅ​សង្គ្រោះ​អាយុជីវិត កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ក្មេងរងគ្រោះ ទាំង​២​នាក់​បងប្អូន ទី​១ ឈ្មោះ ហេង សក្ក​ណា ភេទ​ស្រី អាយុ​៧​ឆ្នាំ របួស​ពេញ​ផ្ទៃមុខ និង​ភ្នែក ទី​២ ឈ្មោះ ហេង សំណាង ភេទ​ប្រុស អាយុ​៣​ឆ្នាំ រងរបួស​មុត​ធ្លាយ​បំពង់ក ស្លឹកត្រចៀក​។ ទាំង​២​នាក់​រស់នៅ​ក្នុងបន្ទុក ម្តាយ​ឈ្មោះ ប៊ុន ចាន់ណា អាយុ​៣១​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ជា​ស្ត្រី​ម៉េ​ម៉ា​យ មានកូន​៣​នាក់ ប្រុស​២​នាក់ ស្រី​១​នាក់ ក្មេងរងគ្រោះ​ទាំង​២ ជា​កូន​ទី​២​និង​ទី​៣ ស្នាក់នៅ​បន្ទប់​ជួល​លេខ​២​អា ជាន់​ទី​១ ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មាន ស្រុកកំណើត ភូមិ​រកា ឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

​តាម​ស្ត្រី​ជា​ម្តាយ​ក្មេងរងគ្រោះ រៀបរាប់​បណ្តើរ​ស្រក់​ទឹកភ្នែក​បណ្តើរ ដោយ​ក្តី​អាណិតកូន​ខ្លោចចិត្ត បាន​ឲ្យ​ដឹងថា គាត់​ជា​ស្ត្រី​ម៉េ​ម៉ា​យ លែងលះគ្នា​ជាមួយ​ប្តី​ច្រើន​ឆ្នាំ​មកហើយ ដោយ​យក​កូន​ទាំង​៣​នាក់មក​រស់នៅ​ជាមួយ ដោយមាន​ជីដូន​ម្នាក់ទៀត​ជួយ​មើលថែ ក្នុងស្ថានភាព​ក្រីក្រ និង​បាន​អ្នកជិតខាង​ជួយ​ផងដែរ ហើយ​មុន​កើតហេតុ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ ពេលដែល​គាត់​ធ្វើ​រោងចក្រ​បាត់ កូនស្រី​របស់គាត់​ត្រូវបាន សត្វ​ឆ្កែ​អ្នកជិតខាង​ជាប់​នោះ ដេញ​ត្របាក់​ខាំ​ចូលដល់​បរិវេណ​ផ្ទះជួល រងរបួស​ធ្ងន់ធ្ងរ ជំងឺ​របួស​មិនទាន់បាន​ធូរ​ផង ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា នេះ​សត្វ​ឆ្កែ​ដដែល បាន​ដេញ​ខាំត្របាក់​កូនប្រុស​ពៅ​របស់គាត់ ម្នាក់​បន្ថែមទៀត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ជាង​កូន​បង មុត​ធ្លាយ​បំពង​ក​។​

​ស្ត្រី​ដដែល​បន្តទៀតថា ឃើញ​សភាព​មិន​ស្រួល គាត់​របស់គាត់​រងរ​បួស​ដល់​ទៅ​២​នាក់ នៅ​រសៀល​ថ្ងៃទី​២០ នេះ បាន​រាយការណ៍​ប្រាប់​មេភូមិ ប្រាប់​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​៣ ដើម្បី​ហៅ​ម្ចាស់​ឆ្កែ និយាយ​គ្នា ដោយ​សុំ​តែ​ម្យ៉ាង​ចង់​ឲ្យ​ម្ចាស់​ឆ្កែ​ទទួលខុសត្រូវ លើ​ក្មេងរងគ្រោះ​ទាំង​២​នាក់​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ការសម្របសម្រួល​គ្នា ខាង​ម្ចាស់​ឆ្កែ ថា​ទទួលខុស​ត្រូវតែ​ក្មេង​ម្នាក់​ទេ ម្នាក់ទៀត​គាត់​អត់​ឃើញ គាត់​មិន​ទទួលខុសត្រូវ​ឡើយ តែ​សម្រាប់​ពលរដ្ឋ អ្នកភូមិ​វិញ ឲ្យ​ដឹងថា ឆ្កែ​មួយ​ក្បាល​នឹង​ហើយ បាន​ខាំ​ក្មេង​ទាំង​២​នាក់ ទើប​ទៅជា​ការអូសបន្លាយ​ពេល​វេលា រហូតដល់​ល្ងាច​ថ្ងៃ​ដដែល ដោយ​ស្ថានភាព​របួស​កាន់តែ​ធ្ងន់​ទៅៗ ទើប​អ្នកភូមិ​ហៅរក​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹកបញ្ជូន​ក្មេង​ទាំង​២​នាក់ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គុន្ធបុប្ផា​។​

​នៅ​កន្លែងកើតហេតុ ខណៈ​វត្តមាន​ក្រុម​សង្គ្រោះ ៧១១ ចូលទៅ​ដល់ ក៏មាន​វត្តមាន​សមត្ថ​កិច្ច​ប៉ុស្តិ៍​ចោមចៅ​៣​ផងដែរ ជម្រុញ​ឲ្យ​ភាគី​ម្ចាស់​សត្វ​ឆ្កែ​ទទួលខុសត្រូវ លើ​ក្មេងរងគ្រោះ ទើប​ភាគី​ខាង​ម្ចាស់​ឆ្កែ រួមជាមួយ​ភាគី​ក្មេងរងគ្រោះ ទៅ​ជួយ​មើល​ដល់​មន្ទីរពេទ្យ​ទាំងអស់គ្នា ទៅតាម​ការស្នើរ​សុំ ពី​ម្តាយ​ក្មេងរងគ្រោះ សុំ​ឲ្យ​ទទួលខុសត្រូវ​ទៅលើ​ក្មេងរងគ្រោះ​ទាំង​២​នាក់​ខាងលើ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម