រថយន្ត​ដឹកទំនិញ​អ្នកបើក​ស្រវឹងស្រា​បុក​ឡើង​សួន​ពុះ​ចែក​ទ្រូងផ្លូវ​ផុង​ជាប់​

1024
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ត​ធន់​ធំ​ដឹកទំនិញ​ពេញ​ទម្ងន់ ១០​តោន បាន​ពន្លះ​ជាមួយនឹង​សួន ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​ខូចខាត​សួន​អស់​ស្មៅ​ជាច្រើន​ម៉ែត្រ បាក់​ថ្ម​ខឿន​បន្តិច​ប​ន្ទួ​ច និង​ជាប់ផុង​ទៅមុខ​លែងរួច​។ កាលពី​វេលា​ម៉ោង ៣​ទាបភ្លឺ ឈានចូល​ថ្ងៃអាទិត្យ ទី​២១ ខែតុលា ឆ្នាំ​២០១៨ ត្រង់ចំណុច​មុខ​ស្រា​បៀរ​កម្ពុជា តាម​បណ្តោយ​ផ្លូវ​២០១៧ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​រថយន្ត​ធុន​ធំ​ម៉ាក FUSO ក្រុមហ៊ុន​ដឹកទំនិញ KP មាន​ពណ៌​ស លាយ​ខៀវ ប្រភេទ​រថយន្ត ដឹកទំនិញ ចង្កូត​ស្ដាំ​ដែល​ពាក់ ស្លាក​លេខ​ចង្កូត​ស្តាំ PSHN 0463 បើក​ដោ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង បើក​តាម​បណ្ដោយ​ផ្លូវ​២១៧ ទិសដៅ​ពី​ជើង​មក​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​រេ​ចង្កូត​ឡើងលើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ រង​ការខូចខាត​ស្មៅ អស់​ជាច្រើន​ម៉ែត្រ និង​ខឿន​ថ្ម​បាក់បែក​បន្តិច​ប​ន្ទួ​ច ។​រថយន្ត​ផុង​ដី​ទៅមុខ​លែងរួច សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នកណាម្នាក់​រងរបួស​ឡើយ​។ ក្រោយពី​កើតហេតុ មក​តៃកុង​ឡាន​ចុះមក​មើល​ឡាន​ដើរ​ទ្រេតទ្រោត ហើយ​ឡើង​ដេក​នៅក្នុង​រថយន្ត​បាន​យ៉ាង​ស្រណុក​ស្រួល​មិន​ខ្វល់​ពី​អ្នកណា​ឡើយ​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​ស្ទូច​យក​រថយន្ត ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ថ្ងៃក្រោយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម